​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​ចំនួន​១៦​នាក់​ពុល​ចង្រិត​

បាត់ដំបង៖ កាលពីព្រឹក ថ្ងៃទី១១ ធ្នូ ២០១២នេះ ក្រុមយុវជនស្ម័គ្រចិត្ដសម្ដេច និងក្រុមមន្ដ្រី បច្ចេកទេស រួមទាំងអ្នកបើករថយន្ដ ស្ថិតនៅក្រុមទី៥៥ ចំនួន ១៦ នាក់ ដែលចុះវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋនៅតំបន់បឹងប្រាំ ក្នុងស្រុកបវេល ខេត្ដបាត់ដំបង បានមានអាការៈរាគរូស និងចុកពោះ បន្ទាប់ពីពួកគេ ហូបចង្រិត។

មេបញ្ជាការអាវុធហត្ថ ខេត្ដបាត់ដំបង លោកឧត្ដមសេនីយ៍ ប៉ោ វណ្ណៈ បានប្រាប់ឱ្យដឹងថា ក្រុមយុវជនស្ម័គ្រចិត្ដ នៅក្រុមទី៥៥ និងអ្នកបើករថយន្ដ ព្រមទាំងមន្ដ្រីសុរិយោដី ចំនួន ១៦នាក់ បានពុលចង្រិត ដោយមានអាការៈរាគរូស និងចុកពោះ បន្ទាប់ពីពួកគេបានហូបចង្រិត កាលពីព្រឹក ថ្ងៃទី១១  ធ្នូ នេះ។

លោកឧត្ដមសេនីយ៍ បានបន្ដថា បន្ទាប់ពីមានករណីនេះ កើតឡើង ជនរងគ្រោះទាំងអស់ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗទៅមន្ទីរពេទ្យ ប៉ុន្ដែ ពុំទាន់មានសេចក្ដីរាយការណ៍ថា មានអាការៈធ្ងន់ធ្ងរដល់អាយុជីវិតឡើយ៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close