ជិះ​ម៉ូតូ​បុក​ជាមួយ​រថយន្ត​​ធុនធំ​​​​​​​​បណ្តាល​ឲ្យ​ស្លាប់​៣​នា​ក់​

ភ្នំពេញ ៖ យុវជន៣នាក់ បោកក្បាលនឹងរថយន្តស្លាប់ នៅជាប់រថយន្ត ខណៈពេលរថយន្តកាម៉ាសដឹករថយន្តស្ទួចនិងម៉ាស៊ីនភ្លើងមួយគ្រឿង បានបុកចំពីមុខពេញទំហឹង នៅមុខតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ តាមផ្លូវជាតិ៤ ក្នុងភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង១២ និង៥០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ១១ ធ្នូ ។

ប្រភពព័ត៌មាន បានឲ្យដឹងថា រថយន្តកាម៉ាស ពណ៌ស ជិះគ្នា ៣នាក់ បើកមកពីដឹករថយន្តស្ទួចធុនតូចមួយគ្រឿង ដែលក្រឡាប់នៅស្រែអំបិល ខេត្តកោះកុង យកមកជួសជុលនៅរាជធានីភ្នំពេញ ដោយបើកបរក្នុងទិសដៅពីលិចទៅកើត ចំណែកម៉ូតូស្មាសវី ពណ៌ខ្មៅ ជិះគ្នា៣នាក់ ពីកើតទៅលិច ក្នុងទិសដៅបញ្រ្ចាសទិសគ្នា ខណៈមកដល់ចំណុចកើតហេតុខាងលើ បានបុកចំពីមុខពេញទំហឹង បណ្តាលឲ្យអ្នកជិះម៉ូតូទាំង៣នាក់បោកក្បាលនឹងរថយន្តស្លាប់ទាំង៣នាក់នៅនឹងកន្លែង កើតហេតុ ក្រោយពេលកើត អ្នកជិះក្នុងរថយន្ត នាំគ្នាគេចខ្លួនបាត់អស់ ។

ជនរងគ្រោះ ជាអ្នកបើកម៉ូតូពាក់អាវពណ៌ខៀវ មានឈ្មោះ ណុក ចាន្នី ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិព្រៃក្តី ឃុំព្រៃព្រួច ស្រុកអង្គស្នួល ខេត្តកណ្តាល, ២. ឈ្មោះ កែវ ចាន់ណា ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិប្រាសាទ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ពាក់អាវពណ៌ក្រហម និង៣. ឈ្មោះ ហេន គីមហេង ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិ ជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ពាក់អាវឆ្នូតខ្មៅលាយស ។ អ្នកទាំងបីធ្វើការ នៅកន្លែងបោះពុម្ពអាវយឺតជាមួយគ្នា ។

ក្រោយពេលកើតហេតុ ក្រុមគ្រួសារ បានមកទទួលយកទៅធ្វើបុណ្យ នៅស្រុកកំណើតរៀងខ្លួន ចំណែករថយន្ត និងម៉ូតូ ត្រូវសមត្ថកិច្ចយកទៅរក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close