ជន​សង្ស័យ​ម្នាក់​ក្នុង​ចំណោម​ពីរ​ត្រូវ​សមត្ថ​កិច្ច​ឃាត់​ខ្លួន​ពី​បទ​ឆក់​ទូរ​ស័ព្ទ​

ភ្នំពេញ ៖ នៅវេលាម៉ោង៦ និង៤០ នាទីព្រឹកថ្ងៃទី១០ ធ្នូ ស្រ្តីជនជាតិបរទេសម្នាក់កំពុងឈរនិយាយទូរស័ព្ទ នៅមុខក្រុមហ៊ុន Mobitel ស្រាប់តែជនល្មើស ២នាក់ ជិះម៉ូតូមកឆក់ទូរស័ព្ទនោះបានសម្រេច ហើយបើកម៉ូតូឆ្លងផ្លូវ ទៅខាងស្តាំវិញ ត្រូវកងរាជអាវុធហត្ថខណ្ឌ ចាប់បានអ្នកឆក់ពីក្រោយ ស្ថិតនៅមុខក្រុមហ៊ុន Mobitel តាមមហាវិថីព្រះសីហនុ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

ប្រភពព័ត៌មានពីសមត្ថកិច្ចកងរាជអាវុធហត្ថគោលដៅជិតកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះជាជនជាតិបរទេសបានដើរចេញពីកន្លែងស្នាក់នៅតាមផ្លូវលេខ៥៥ ដើរមកឈប់នៅមុខក្រុមហ៊ុន Mobitel ឈររង់ចាំរថយន្តមកទទួលបណ្តើរនិយាយទូរស័ព្ទដៃម៉ា កអាយហ្វូនបណ្តើរ ស្រាប់តែជនល្មើស ២ នាក់ ជិះម៉ូតូស្កុបពី ពណ៌ក្រហមលាយខ្មៅ ដោយជិះលើផ្លូវបញ្រ្ចាសទិសដៅចរាចរណ៍ក្នុងរនាំងដែកពុះចែកផ្លូវ ពីលិចទៅកើត បានមកឆក់ទូរស័ព្ទដៃនោះ យកទៅបាត់រួចជិះរត់ឆ្លងរនាំងដែកទៅខាងស្តាំដៃវិញ ត្រូវកងរាជអាវុធហត្ថម្នាក់ ចាប់ខ្លួនបានជនល្មើសជាអ្នកឆក់ទូរស័ព្ទដៃនោះ បានម្នាក់ និងរួមជាមួយទូរស័ព្ទដៃ នៅក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ចំណែកជនល្មើសម្នាក់ទៀតជិះម៉ូតូគេចទៅបាត់ ។

បន្ទាប់ពីឃាត់បានជនល្មើសម្នាក់ រួមជាទូរស័ព្ទដៃនោះវិញ  ប៉ូលិសបានដឹកជនល្មើស និងរងគ្រោះ យកទៅធ្វើការសាកសួរ នៅប៉ុស្តិ៍រដ្ឋបាលចតុមុខ ៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close