បុរស​ម្នាក់​ជិះ​ម៉ូតូ​បុក​រថយន្ត​រង​របួស​ធ្ងន់​

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូសេ១២៥ លឿនពេក ចាប់ហ្វ្រាំងមិនទាន់ជ្រុល ទៅបុកទ្វាររថយន្ត ចំហៀងខាងស្តាំ ដួលបោកផ្ទប់នឹងរថយន្ត រងរបួសធ្ងន់ខ្លួនឯង ។

គ្រោះថ្នាក់នេះ កើតឡើងនៅវេលាម៉ោង ៩និង៤៥ នាទីយប់ថ្ងៃទី៦ ធ្នូ តាមមហាវិថីព្រះនរោត្តម កែង១៧៨ ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។

អ្នកឃើញហេតុការណ៍ បានឲ្យដឹងថា រថយន្តកាមរីឆ្លាម ពណ៌ត្រីឆ្លូញ បើកតាមផ្លូវលេខ១៧៨ ក្នុងទិសដៅពីកើតទៅលិច ចំណែកម៉ូតូសេ១២៥ ស៊េរី២០១១ ពណ៌ខ្មៅ ជិះតាមមហាវិថីព្រះនរោត្តម ពីជើងទៅត្បូង ខណៈមកដល់ចំណុចផ្លូវកែងបើកបរមិនគោរពសិទ្ទគ្នា ហើយម៉ូតូជិះលឿនផង ចាប់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុកទ្វារមុខចំហៀងខាងស្តាំ បណ្តាលឲ្យដួលបោកផ្ទប់ នឹងរថយន្តបាក់ជើងខាងឆ្វេង ។

ក្រោយពេលកើតហេតុ ជនរងគ្រោះ បានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត ចំណែករថយន្ត និងម៉ូតូ ត្រូវសមត្ថកិច្ចយកទៅរក្សាទុក នៅខណ្ឌដូនពេញ ៕

ដោយ៖ ហេង នាង

ជនរងគ្រោះនៅក្នុងហេតុការណ៍គ្រោះថ្នាក់ជិះម៉ូតូទៅបោកនឹងរថយន្ត (រូប dap) ។

Related Articles

Back to top button
Close
Close