អ្នករត់ម៉ូតូឌុបសន្លប់បែកពពុះមាត់

ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកសន្លប់ស្ដូកស្ដឹងបែកពពុះមាត់នៅ ក្នុងខ្ទមមុខវត្តសំបួរមាស ដោយមិនដឹងមូលហេតុ។  បន្ទាប់ពីសមត្ថកិច្ចចុះទៅពិនិត្យនិងបញ្ជូនដល់មន្ទីរ ពេទ្យទើបដឹង ថាបុរសរូបនេះត្រូវថ្នាំសណ្ដំរបស់ចោរខណៈរូបគាត់ឌុបប៉ះចំម៉ូយ ជាចោរ។

គេបានប្រទះឃើញជនរងគ្រោះកាលពីវេលាម៉ោងង១២ថ្ងៃត្រង់ ថ្ងៃទី៤ ធ្នូ ២០១២ នៅក្នុងខ្ទមមុខវត្តសំបួរ ស្ថិតក្នុងភូមិសំបួរ សង្កាត់វត្តសំបួរមាស ខណ្ឌដង្កោ។ ជនរងគ្រោះមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ មានអាយុប្រហែល៥០ឆ្នាំ។

បុរសនេះជាអ្នករត់ម៉ូតូឌុបពេលយប់ នៅពេលចោរធ្វើសកម្មភាពបានសម្រេចហើយនោះ ក៏យកជនរងគ្រោះមកទុកក្នុងខ្ទមនោះតែម្ដង ហើយចោរបានជិះម៉ូតូគេចខ្លួនបាត់។ គេមិនដឹងថា បុរសនេះរត់ម៉ូតូឌុបនៅម្ដុំណានោះទេ ហើយក៏មិនទាន់ស្គាល់អត្តសញ្ញាណដែរ ដូច្នេះបើបាត់សមាជិកប្រញាប់ទៅសួរនាំប៉ូលិសខណ្ឌដង្កោ៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close