អ្នករត់ម៉ូតូឌុបម្នាក់ត្រូវជនសង្ស័យមានគ្នា ៤នាក់វាយប្លន់យកម៉ូតូ
ភ្នំពេញ៖ កាលពីវេលាម៉ោង ១២ យប់ រំលងអធ្រាត ឈានចូលថ្ងៃទី០៦ ខែធ្នូ បុរសអ្នករត់ម៉ូតូ ឌុបម្នាក់ ត្រូវជនសង្ស័យមានគ្នា ៤ នាក់ វាយប្លន់យកម៉ូតូបានសម្រេច នៅចំណុចក្រោយវត្ត ស្វាយពពែ ផ្លូវលំក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះជាអ្នករត់ម៉ូទូឌុប ត្រូវបានជនសង្ស័យមួយក្រុមមានគ្នា ៤ នាក់ បានហៅជនរងគ្រោះឲ្យឌុបនៅក្រោយវត្តស្វាយពពែ លុះដល់ចំណុចកន្លែងស្ងាត់ ជនសង្ស័យបានវាយទៅលើជនរងគ្រោះប្លន់យកម៉ូតូបានសម្រេច រួចគេចខ្លួនបាត់ដោយសុវត្ថិភាព៕
ដោយ៖ ហេង នាង