សហជីព​កម្មករ​អូ​ស្ត្រាលី​ជំ​រុញ​ឲ្យ​មាន​ការ​ធ្វើ​វិសោធ​ន​កម្ម​ច្បាប់​ការងារ

ក្រុមប្រឹក្សាសហជីពកម្មករអូស្ត្រាលី ក្នុងវិស័យពាណិជ្ជកម្មដែលហៅកាត់ថា ACTU នឹងធ្វើការជួបប្រជុំនៅថ្ងៃនេះដើម្បីពិភាក្សាវែកញែកស្តីពីការ សម្រេចចិត្ត មួយដើម្បីស្នើឲ្យរដ្ឋាភិបាលលោកស្រី Gillard ធ្វើការធានាថាឪពុកម្តាយដែល មានកូនក្នុងបន្ទុកឬអ្នកថែទាំសមាជិកគ្រួសារអាចមានសិទ្ធិធ្វើការមិនពេញម៉ោង។

ប្រធានក្រុមប្រឹក្សានេះលោកស្រី Ged Kearney បានមានប្រសាសន៍ថានិយោជក ដែលមិនមានការបត់បែនសោះនោះ បានបង្ខំឲ្យនយោជិតធ្វើការពេញម៉ោង ជាពិសេសគឺស្ត្រី ឈប់ពីការងាររបស់ខ្លួនដែលមានភាពជាប់លាប់។

បច្ចុប្បន្ន នេះអូស្រ្តាលីមានតែច្បាប់ការងារសម្រាប់អនុញ្ញាតឲ្យ នយោជិតអាច ជ្រើសរើសម៉ោងធ្វើការបានដោយខ្លួនឯងដើម្បីសម្របនឹងសេចក្ដីត្រូវ ការក្នុងគ្រួសារ ប៉ុន្តែមានសម្រាប់តែអ្នកថែទាំដែលមានកូនវ័យ ក្មេងត្រូវជូនទៅសាលារៀន ឬកុមារ ដែលមានពិការភាពតែប៉ុណ្ណោះ។ ប្រសិនបើរដ្ឋាភិបាលបដិសេធនូវជម្រើសនេះ សហ ព័ន្ធនឹងធ្វើការតវ៉ាឧទ្ធរណ៍ហើយសហជីពចង់ឲ្យអ្នកដែលមានសមាជិកគ្រួសារត្រូវថែ ទាំ ទាំងអស់អាចទទួលបាននូវផលប្រយោជន៍ដូចគ្នា៕(Radio Australia)

Related Articles

Back to top button
Close
Close