នគរ​បាល​ប្រ​ឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច​ចុះ​បង្ក្រាប​ហាង​ផលិត​គ្រឿង​ក្រអូប​ក្លែង​ក្លាយ​

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៤ ធ្នូ ២០១២នេះ កម្លាំងនគរបាល ការិយាល័យ ប្រឆាំងបទល្មើស សេដ្ឋកិច្ចរាជ ធានីភ្នំពេញ ដឹកនាំដោយព្រះរាជអាជ្ញារង  គឺ ប៊ុណ្ណារ៉ា បាន នឹងកំពុងចុះបង្ក្រាបនិងឆែកឆេរហាងលក់ គ្រឿងក្រអូបក្លែងក្លាយ និងមិនមានច្បាប់ អនុញ្ញាតត្រឹមត្រូវពីក្រសួងនិងស្ថាប័នជំនាញ។

ទីតាំងហាង ដែលមានយីហោថា Beauty Buffetស្ថិតនៅផ្ទះលេខ៨៤BI តាមបណ្ដោយផ្លូវលេខ១៥៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។

មន្ដ្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ម្នាក់បានថ្លែងថា ពីមុនហាងមួយនេះ មាន ថៅកែពីរនាក់ រកស៊ីរួមគ្នា ប៉ុន្ដែក្រោយពីការ បែកបាក់ ថៅកែម្នាក់ បានបន្ដរកស៊ី ប៉ុន្ដែពេលនាំផលិតផលក្រអូបមកពីក្រៅ គឺកែច្នៃ ទៅជាពីរប្រភេទ ហើយបិទតែម ផ្ដេសផ្ដាស់មិនមានការទទួលស្គាល់និងអា ជ្ញាប័ណ្ណត្រឹមត្រូវ។

យ៉ាងណាក៏ដោយ សមត្ថកិច្ចមិនទាន់បាន បញ្ជាក់ពីចំនួនផលិតផលក្លែងក្លាយ ដែលរឹបអូសបាននោះទេ ខណៈកំពុងចុះឆែកឆេរនៅឡើយ រហូតមកដល់វេលាម៉ោង៤រសៀលថ្ងៃដដែលនេះ៕

ដោយ៖ ហេង នាង

ទីតាំងលក់ផលិតគ្រឿងក្រអូបក្លែងក្លាយយីហោ Beauty Buffet (រូប dap)។
គ្រឿងក្រអូបដែលដាក់តាំងលក់នៅក្នុងហាងយីហោថា Beauty Buffet (រូប dap)។

Related Articles

Back to top button
Close
Close