សន្តិសុខក្រុមហ៊ុនធីធីវ៉ាយ​ ២នាក់ត្រូវបានចាប់ខ្លួន

កាល​ពី​ថ្ងៃ​សៅរ៍ ទី​៤ កុម្ភៈ លោក គាត ចាន់​ថារិទ្ធ មន្ត្រី​នាំ​ពាក្យ​អគ្គ​ស្នងការ​នគរបាល​ជាតិបាន​និយាយ​​ថា ក្រុមហ៊ុន​ធីធីវ៉ាយ បានប្រគល់ខ្លួន​ជន​សង្ស័យ ២​នាក់ជា​ក្រុម​សន្តិសុខ​ការ​ពារ​ក្រុម​ហ៊ុន ដែល​បាន​បាញ់​ប្រជា​ពល​រដ្ឋ ៤​នាក់ឲ្យ​រង​របួស​ធ្ងន់ក្នុង​ជម្លោះ​តវ៉ា​ដីធ្លី​នៅ​ខេត្ត​ក្រចេះ​ ឲ្យ​មក​​ក្រសួង​មហា​ផ្ទៃ ដើម្បី​នាំ​ខ្លួន​ទៅ​កាត់​ទោស។

ការប្រគល់​ខ្លួន​ជន​សង្ស័យ ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ព្រមាន​​​ចាប់​ខ្លួនលោក ណា ម៉ារ៉ាឌី ​ដែលជាម្ចាស់​ក្រុមហ៊ុន និង​ជា​ទីប្រឹក្សា​ផ្ទាល់បរស់​លោក​​ ប្រសិន​បើ​ក្រុមហ៊ុន​នៅ​តែ​បន្ត​ការ​ពារ​ជន​សង្ស័យ៕

Related Articles

Back to top button
Close
Close