មុខសញ្ញាចែកចាយគ្រឿងញៀន៤នាក់ត្រូវបានឃាត់ខ្លួន
ភ្នំពេញ៖ កាល ពីល្ងាចថ្ងៃទី៣ និងព្រឹកថ្ងៃទី៤ ធ្នូ ២០១២ កម្លាំងអាវុធហត្ថ នៃការិយាល័យ ប្រឆាំងបទល្មើស គ្រឿងញៀន លើផ្ទៃប្រទេស បានឃាត់ខ្លួន មុខសញ្ញា ចែកចាយ គ្រឿងញៀន ចំនួន៤នាក់ ដោយអនុវត្តតាម ដីកា របស់សាលាដំបូង ខេត្តសៀមរាប ដែលបានចេញ កាលពី ពេលកន្លងទៅ។
មន្រ្តីអាវុធហត្ថម្នាក់ បានឲ្យដឹងថា ជនសង្ស័យ ទាំង៤នាក់ ត្រូវបាន សមត្ថកិច្ច អាវុធហត្ថ ឃាត់ខ្លួន បានជា បន្តបន្ទាប់ ពាក់ព័ន្ធ និងសកម្មភាព ចែកចាយ គ្រឿងញៀន នៅខេត្ត សៀមរាប ហើយត្រូវបានចៅ ក្រមសាលាដំបូង ខេត្តសៀមរាប ចេញដីកាឲ្យ សមត្ថកិច្ចតាម ចាប់ខ្លួន ដូច្នេះ ហើយទើប កម្លាំងអាវុធហត្ថ ខេត្តសៀមរាប សុំកិច្ចសហការ ជាមួយអាវុធហត្ថ លើផ្ទៃប្រទេស ដើម្បីតាម ចាប់ខ្លួន ជនសង្ស័យទាំង៤នាក់នេះ។
បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ ត្រូវបានឃុំខ្លួន ជាបណ្តោះអាសន្ន នៅការិយាល័យ ប្រឆាំងបទល្មើស គ្រឿងញៀន នៃទីបញ្ជាការដ្ឋាន អាវុធហត្ថ លើផ្ទៃប្រទេស។ ក្នុងចំណោមជនសង្ស័យ ទាំង៤នាក់ ប្រហែលជន សង្ស័យចំនួន២នាក់ នឹងត្រូវដោះលែង ពីព្រោះគ្មានជាប់ ពាក់ព័ន្ធ៕
ដោយ៖ ហេង នាង