អាមេរិក៖ក្រុម​អ្នកប្រជាធិបតេយ្យ និង​សាធារណរដ្ឋ​បន្ត​ខ្វែង​គំនិត​គ្នា​ជុំវិញ​វិធានការ​កាត់​បន្ថយ​ប្រាក់បំណុល

នៅសហរដ្ឋអាមេរិកក្រុមអ្នកប្រជាធិបតេយ្យនិងសាធារណរដ្ឋមានពេលមិនដល់ ១ខែទេ ដើម្បីស្វែងរកឲ្យឃើញនូវកិច្ចព្រមព្រៀងមួយស្តីពីវិធានការកាត់បន្ថយ ប្រាក់បំណុល។ ប្រសិនបើចាប់ពីពេលនេះ ដល់ថ្ងៃទី១ មករា ឆ្នំា ២០១៣ ខាងមុខ គណបក្សទំាងពីរនៅតែនិយាយមិនចុះសម្រុងគ្នាទេ នោះរដ្ឋាភិបាលចំា បាច់ត្រូវដំឡើងពន្ធបន្ថែមលើគ្រួសារអាមេរិកំាងនីមួយៗ និងការបន្ថយចំណាយ សាធារណៈយ៉ាងច្រើនសម្បើម។គឺជាវិធានការមួយដែលនឹងអាចធ្វើឲ្យសេដ្ឋកិច្ច អាមេរិកដើរថយក្រោយ។

តាមគម្រោង និងអ្វីដែលក្រុមគណបក្សប្រជាធិបតេយ្យកំពុងកាន់អំណាចចង់បាន គឺការកាត់បន្ថយការចំណាយសាធារណៈឲ្យបាន ៦០០ ០០០លានដុល្លារ ពិសេស ការចំណាយលើវិស័យសុខាភិបាល បន្ទាប់មក ស្វែងរកប្រាក់ចំណូលបន្ថែមចំនួន ១ ៦០០ ០០០លានដុល្លារ តាមរយៈការយកពន្ធបន្ថែមពីអ្នកមាន និងចុងក្រោយ រដ្ឋាភិបាលត្រូវការប្រាក់ចំនួន៥០០០០លានដុល្លារសម្រាប់ចាយវាយលើផ្នែកផ្សេងៗ ក្នុងគោលដៅជួយផ្តល់សន្ទុះសេដ្ឋកិច្ចឡើងវិញ។ទំាងនេះសុទ្ធសឹងជា តួលេខគោលៗដែលស្នើឡើងក្រុមគណបក្សប្រជាធិបតេយ្យរបស់ លោក ប្រធា នាធិបតីបារ៉ាក់ អូបាម៉ា។

ក៏ប៉ុន្តែសំណើរបស់ក្រុមអ្នកប្រជាធិបតេយ្យនេះមិនមែនជាការយល់ឃើញនិងចង់បាន របស់ក្រុមអ្នកសាធារណរដ្ឋទេ។ តាមរយៈទូរទស្សន៍ FoxNews នៅថ្ងៃអាទិត្យ ទី២ ធ្នូម្សិលមិញ លោក John Boehner ប្រធានក្រុមអ្នកសាធារណរដ្ឋនៅ រដ្ឋសភាបាននិយាយប្រាប់អំពីកិច្ចសន្ទនារវាងលោកនិងលោករដ្ឋមន្រ្តីក្រសួង ហិរញ្ញវត្ថុ Tim Geithnerនាពេលកន្លងមក។លោកJohn Boehner បានបញ្ជាក់ ថា លោកបាននិយាយប្រាប់លោក Tim Geithner ថា សំណើរបស់ក្រុមអ្នកប្រជាធិប តេយ្យមិនប្រាកដប្រជាទេ។

ឆ្លើយតបវិញភ្លាមៗនៅចំពោះមុខលោក John Boehner នាពេលនោះ លោក Tim Geithner បានបញ្ជាក់ថា អ្វីដែលក្រុមអ្នកសាធារណរដ្ឋបានបន្ត បដិសេធគ្រប់ពេលនោះ គឺការដំឡើងពន្ធដែលមានចែងនៅក្នុងសំណើរបស់ក្រុម អ្នកប្រជាធិបតេយ្យ។ ឃើញថា សង្រ្គាមពាក្យសម្តីឬមួយក៏ថា កិច្ចចរចារវាង មនុស្ស គ និងមនុស្សថ្លង់កំពុងមានបន្ត។

ប្រសិនបើចាប់ពីពេលនេះដល់ថ្ងៃទី១មករាឆ្នំា២០១៣ខាងមុខ គណបក្សទំាងពីរ នៅ តែនិយាយមិនចុះសម្រុងគ្នាជុំវិញវិធានការកាត់ បន្ថយប្រាក់បំណុលទេ នោះ រដ្ឋាភិបាលចំាបាច់ត្រូវដំឡើងពន្ធបន្ថែមលើគ្រួសារអាមេរិកំាង នីមួយៗ និងការ បន្ថយចំណាយសាធារណៈយ៉ាងច្រើនសម្បើម។ គឺជាវិធានការមួយដែលនឹងអាចធ្វើ ឲ្យសេដ្ឋកិច្ចអាមេរិកដើរថយក្រោយ៕ដោយ គួច គន្ធារ៉ា (RFI)

Related Articles

Back to top button
Close
Close