ឥទ្ធិពលវប្បធម៌ចិនវាយ​លុក​ចូលដល់ឫសកែវ​​សង្គម​វប្បធម៌ខ្មែរ

ប្រទេស​កម្ពុជា បច្ចុប្បន្ន​នេះ កំពុង​ទទួល​យក​​ប្រពៃណី​ចិន​យ៉ាង​ពេញ​ទំហឹង បើ​ទោះ​បី​ជា​បុណ្យ​ចូល​ឆ្នាំ​ចិន មិន​ត្រូវ​បាន​រដ្ឋាភិបាល​ចាត់​ទុក​ថា ជា​ថ្ងៃ​បុណ្យ​ជាតិ​ក៏​ដោយ ក៏​សាលា​រៀន​រដ្ឋ ទីផ្សារ ក្រសួង មន្ទីរ​រដ្ឋាភិបាល​មួយ​ចំនួន ក៏​នៅ​តែ​បាន​បិទ​ទ្វារ​ក្នុង​ពេល​ចូល​ឆ្នាំ​ចិន​ម្ដងៗ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយ​​ថា ក្រោម​ការ​ដឹក​នាំ​របស់​លោក មិន​អាច​ទប់​ស្កាត់​ឥទ្ធិពល​វប្បធម៌​ចិន ដែល​កំពុង​វាយ​លុក​ចូល​ដល់​ឫសកែវ​សង្គម​វប្បធម៌​ខ្មែរ​យ៉ាង​​ពេញ​ទំហឹង​ដូច​ សព្វ​ថ្ងៃ​នេះ​បាន​ទេ។

ចំ​ពោះ​បញ្ហា​នេះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចេញ​មុខ​ប្រកាស​ជា​សាធារណៈ​ថា បញ្ហា​​នេះ​មិន​ដឹង​ជា​ត្រូវ​ដោះស្រាយ​ដូចម្ដេច​ទេ ព្រោះ​ថា សូម្បី​តែ​វង្សត្រកូល​ក្រុម​គ្រួសារ​របស់​លោក​ក៏​ជាប់​សែស្រឡាយ​ចិន​ដែរ៕

Related Articles

Back to top button
Close
Close