ការ​បង្ក្រាប​បាតុកម្ម​នៅ​ភាគ​ពាយព្យ​នៃ​ប្រទេស​ភូមា

ប៉ូលិសបង្ក្រាបបាតុកម្មនៅភូមាបានប្រើប្រាស់កាំភ្លើងបាញ់ទឹកនិងឧស្ម័នបង្ហូរ ទឹកភ្នែកក្នុងការបំបែកក្រុមបាតុករប្រឆាំងនឹងការ បង្ខំបណ្ដេញចេញពីភូមិដ្ឋា របស់ពួកគាត់នៅភាគពាយព្យនៃប្រទេស។

មានការចាប់ផ្ដើមធ្វើការបណ្ដេញប្រជាពលរដ្ឋចេញពីភូមិដ្ឋាន ដើម្បីអនុញ្ញាត ឲ្យក្រុមហ៊ុនរុករករ៉ែនៅភូមាពង្រីកទីតាំងរបស់ ខ្លួន ។

កាលពីប៉ុន្មានថ្ងៃមុននេះ មានព្រឹត្តិការណ៍បង្ក្រាបបាតុកម្មនៅក្បែរការិយា ល័យក្រុមហ៊ុនរុករក រ៉ែឈ្មោះ Wan Bao នៅជិតទីក្រុង Monywa នៃតំបន់ Sagaing នៅភាគពាយព្យនៃប្រទេសភូមា។

ប្រជាកសិករមូលដ្ឋានបានចូលរួម ជាមួយនឹងព្រះសង្ឃ និងសកម្មជននយោបាយ មកពីទីកន្លែងនានានៃប្រទេសភូមាបានធ្វើបាតុកម្ម នៅទីតាំងការដ្ឋានរុករករ៉ែ មួយកន្លែងដែលបានបិទឈប់ដំណើរការ។

ទោះជាយ៉ាងនេះក្ដីនៅក្នុងសប្ដាហ៍នេះ រដ្ឋាភិបាលភូមាបានចេញបញ្ជា ដាច់ខាតឲ្យក្រុមបាតុករចេញពីកន្លែង នោះ។ នៅពេលព្រឹកព្រលឹម ក្រុមប៉ូលិស បង្ក្រាបបាតុកម្មបានប្រើប្រាស់កាំភ្លើងបាញ់ទឹក ដើម្បីបំបែកក្រុមបាតុករ។

ព្រឹត្តិការណ៍នេះគឺជាការសាកល្បងពី សមត្ថភាពរបស់រដ្ឋាភិបាលភូមាថ្មីក្នុង ការដោះស្រាយចំពោះការកើនឡើង នូវបាតុកម្មនៅទូទាំងប្រទេសចំពោះ ការចាប់ យកដីដែលបានកើតឡើងក្នុងពេលដែលរដ្ឋាភិបាលដឹកនាំដោយក្រុមយោធានោះ៕  (Radio Australia)

Related Articles

Back to top button
Close
Close