អាល្លឺម៉ង់​​ចាប់​​ជនសង្ស័យ​​ពាក់ព័ន្ធ​​ការវាយប្រហារ​​នៅ​ប៉ារីស​​បាន​៥​នាក់

សារព័ត៌មាន​ Cambodia News/

អាល្លឺម៉ង់​​ (១៨ វិច្ចិកា ២០១៥) ៖ តាម​ការ​ចុះផ្សាយ​លើ​គេហទំព័រ​ព័ត៌មាន​ចិន​ស៊ីន​ហ៊ួ​រ​បានឲ្យដឹងថា កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ប៉ូលិស​បាន​ចាប់ខ្លួន​ជនសង្ស័យ​៥​នាក់​នៅក្នុង​ទីក្រុង​មួយ​របស់​អាល្លឺម៉ង់ នៅ​តំបន់​ព្រំដែន​ជាប់​ប្រទេស​ប៊ែលហ្ស៊ិ​កនិងប្រទេស​ហូង​ឡង់​។

ស្ដ្រី​ពីរ​នាក់​និង​បុរស​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​នៅ​ម៉ោង​ប្រមាណ​៩​និង​៣០​នាទី​ម៉ោង​ក្នុង​តំបន់ រីឯ​ជនសង្ស័យ​ពីរ​នាក់​ទៀត​គឺ​ចាប់ខ្លួន​នៅ​ពេល​រសៀល​។ ការចាប់ខ្លួន​ធ្វើឡើង​បន្ទាប់​ពី ប៉ូលិស​ត្រូវបាន​ថ្នាក់លើ​ផ្ដល់ដំណឹង​ថា​មាន​ឧក្រិដ្ឋ​ជន​ម្នាក់ ដែល​ជា​ជនសង្ស័យ​ពាក់ព័ន្ធ​ហេតុការណ៍​នៅ​ប៉ារីស អាច​ស្នាក់នៅ​តំបន់​ព្រំដែន​នេះ​។

គួរ​បញ្ជាក់ថា ការចាប់ខ្លួននេះ​ដោយសារ​ជនសង្ស័យ​ទាំង​៥​នាក់​នេះ អាច​ជាប់​ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​ភេរវកម្ម​ក្នុង​ទីក្រុង​ប៉ារីស​កាលពី​យប់​ថ្ងៃទី​១៣​វិច្ឆិកា​៕

1

Related Articles

Back to top button
Close
Close