ក្រុមពាណិជ្ជករឥណ្ឌូណេស៊ីអំពាវនាវឲ្យរដ្ឋាភិបាលធ្វើអន្តរាគមន៍ក្នុងការចរចាជាមួយសហជីពកម្មករ
ក្រុមអ្នកជំនួញជនជាតិឥណ្ឌូណេស៊ីដ៏ច្រើន បំផុតបានធ្វើការអំពាវនាវដល់រដ្ឋាភិបាល ដើម្បីឲ្យមានការចរចាស្ដីពីប្រាក់ឈ្មួលការងារឲ្យបានត្រឹមត្រូវ ដោយថាអនាគត ការងារមួយចំនួនកំពុងស្ថិតនៅក្នុងស្ថានភាពគ្រោះ ថ្នាក់។
មានការរាយការណ៍មកថានៅពេលថ្មីៗនេះសហជីពកម្មករឥណ្ឌូណេស៊ីបានទទួល ជោគជ័យក្នុងការបង្កើនប្រាក់ឈ្នួល ការងារចំនួន៤៤%។
សហជីពកម្មករក៏បានទទួលជោគជ័យក្នុងការផ្លាស់ប្ដូរការទៅការអនុវត្តមួយ ដែល ក្រុមហ៊ុនភាគច្រើនហាក់ដូចបាននឹងកំពុងជួលអ្នកធ្វើការដោយមិនបានផ្ដល់នូវ ផលប្រយោជន៍ និងលក្ខខណ្ឌការងារឲ្យបានត្រឹមត្រូវនោះ។
ទោះជាយ៉ាងនេះក្ដីក្រុមនិយោជកបាននិយាយថា ការសម្រេចទាំងនោះគឺត្រូវ បានធ្វើឡើង ដោយសារខាងសហជីពកម្មករបានប្រើវិធីសាស្ត្របំភិតបំភ័យ។ ក្រុម និយោជកម្ចាស់អាជីវកម្មទាំងនោះបានកំពុងអំពាវនាវឲ្យរដ្ឋាភិបាលបកទៅ កាន់កិច្ចចរចាតាមប្រព័ន្ធធម្មតាវិញ។ លោក Suryo Sulisto ប្រធាននៃសភា ពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌូណេស៊ីបានមានប្រសាសន៍ថា ក្រុមហ៊ុនមួយ ចំនួនអាចនឹងបង្ខំឲ្យមានការកាត់បន្ថយបុគ្គលិកឬផលិតភាពប្រសិនបើស្ថានភាព នេះបច្ចុប្បន្ននេះនៅតែបន្ត៕ (Radio Australia)