អ្នកភូមិបុរីកីឡា ៥នាក់ត្រូវ​ចាប់ខ្លួន និងពីរនាក់​ទៀតដួលសន្លប់

អ្នក​ភូមិ​បុរី​កីឡា​ប្រហែល ៥០​នាក់បាន​ផ្ទុះ​អំពើ​ហិង្សាជាសមត្ថកិច្ច​ក្រុង​ភ្នំពេញ ​នៅ​មុខ​សាលា​ក្រុង​ភ្នំពេញ ក្នុង​ពេល ​ដែល​ធ្វើ​បាតុកម្ម​ដើម្បី​ទាមទារ​ឲ្យ​អភិបាល​សាលា​រាជធានី​ភ្នំពេញ អន្តរា​គមន៍​ទៅ​ក្រុមហ៊ុន​ផានអ៊ីម៉ិច ឲ្យ​សង​ការ​ខូច​ខាត​ពី​ការ​បណ្ដេញ​ពួក​គាត់​ចេញ​ពី​លំនៅ។

ខណៈពេល​ផ្ទុះ​ហិង្សានោះ​​មាន​អ្នក​ភូមិ​បុរី​កីឡា ៥​នាក់ ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន និង​ពីរ​នាក់​ផ្សេង​ទៀត​បាន​ដួល​សន្លប់​នៅ​ក្នុង​យុទ្ធនាការ​របស់​អាជ្ញាធរ​ បង្ក្រាប​អ្នក​ភូមិ​បុរី​កីឡា ដែល​នាំ​គ្នា​តវ៉ា​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​០១ ​កុម្ភៈ ២០១២។

លោក អំ សំអាត ប្រធាន​ផ្នែក​ស៊ើប​អង្កេត​អង្គការ​លីកាដូ បាន​និយាយ​ថា ការ​ប្រើ​ហិង្សា​ទៅ​លើ​ពលរដ្ឋ​ ​មិន​មែន​ជា​ដំណោះ​ស្រាយល្អ​​ឡើយ គឺ​គួរ​ណាស់​តែ​មាន​ការ​ចរចា​គ្នា​រវាង​តំណាង​ប្រជាពលរដ្ឋ និង​តំណាង​អាជ្ញាធរ​ក្រុង ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ណា​មួយ​ដែល​បញ្ចៀស​នូវ​ការ​បង្ក្រាប ឬ​​អំពើ​ហិង្សា៕

Related Articles

Back to top button
Close
Close