បុរស​ជា​អ្នក​​រត់​ឌុប​ម្នាក់​ត្រូវ​ជន​សង្ស័យ​ពីរ​នាក់​ច្របាច់​ក​រួច​ប្លន់​យក​ម៉ូតូ​ទៅ​បាត់​​

ភ្នំពេញ ៖ ជនសង្ស័យពីរនាក់បានហៅអ្នករត់ម៉ូតូឌុបម្នាក់ ឲ្យឌុបពួកគេចេញ ពីសួនកំសាន្តក្បែរណាហ្គាមកឈប់ នៅចំណុចខាងក្រោយ ក្រសួងធនធានទឹក ផ្លូវបេតុង សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រួចបានធ្វើសកម្មភាព ប្លន់យកម៉ូតូពីអ្នក រត់ឌុបបានសម្រេច កាលពីវេលាម៉ោង ២៣ និង ០០ នាទីយប់ថ្ងៃទី ២៩ វិច្ឆិកា ២០១២  រួចជិះរត់គេចខ្លួនបាត់តែម្តង ។

បុរសម្នាក់ដែលត្រូវ ចោរប្លន់យកម៉ូតូទៅបាត់ឈ្មោះ ឈាន បុណ្យ ភេទប្រុស អាយុ ៣៨ ឆ្នាំ មានរបរ ជាអ្នករត់ម៉ូតូឌុបនៅមុខ ម្តុំសួនច្បារទល់ មុខណាហ្កា ម៉ូតូដែលត្រូវចោរ ប្លន់យកទៅនោះម៉ាកសេ ១២៥ ពណ៌ខ្មៅ ស៊េរី ២០០៥ ពាក់ស្លាកលេខភ្នំពេញ 1AY 4515 ។ ចំណែកឯជនសង្ស័យខាងលើនេះ មិនបានស្គាល់អត្តសញ្ញាណទេ ព្រោះក្រោយពីធ្វើសកម្មភាពប្លន់បានសម្រេចហើយនោះពួកគេបានជិះម៉ូតូគេចខ្លួនបាត់ ។

បើតាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើត ហេតុខ្លួនបានឌុបជន សង្ស័យពីរនាក់ នៅម្តុំសួន ច្បារមុខណាហ្កា មកដល់ចំណុច កើតហេតុខាងលើស្រាប់តែជនសង្ស័យទាំងពីរនាក់ មានម្នាក់មកច្របាច់ករូបខ្លួនរួចប្លន់យកម៉ូតូទៅបាត់តែម្តង។

បន្ទាប់ពីកើតហេតុ ជនរងគ្រោះបានស្រែកឆោឡោ បណ្តាលឲ្យមានការ ភ្ញាក់ផ្អើល ដល់សមត្ថកិច្ចមូលដ្ឋាន ប៉ុស្តិ៍ផ្សារដើមថ្កូវ ចុះទៅធ្វើការសាកសួរ និងនាំជនរងគ្រោះទៅទីស្នាក់ប៉ុស្តិ៍ ដើម្បីសួរនាំពីភិនភាគ ក្រុមចោរប្លន់ ងាយ ស្រួលក្នុងការកំណត់មុខ សញ្ញាតាមចាប់ជនសង្ស័យ មកផ្តន្ទាទោសតាមផ្លូវច្បាប់៕

ដោយ៖ ហេង នាង

សមត្ថកិច្ចមូលដ្ឋាន ប៉ុស្តិ៍ផ្សារដើមថ្កូវ ធ្វើការសាកសួរជនរងគ្រោះជាអ្នករត់ម៉ូតូឌុបដែលត្រូវជនសង្ស័យពីរនាក់ច្របាច់ករួចប្លន់យកម៉ូតូទៅបាត់ (រូប dap)។

Related Articles

Back to top button
Close
Close