ម៉ូតូ​២​គ្រឿង​បុក​គ្នា​ពេញ​ទំហឹង​បណ្តាល​ឲ្យ​មនុស្ស​៥​នាក់​រង​របួស​ធ្ងន់​ធ្ងរ​

ភ្នំពេញ៖ កាលពីវេលាម៉ោង ៦និង៣៥នាទី ថ្ងៃទី២៥ វិច្ឆិកា ២០១២ មនុស្ស៥នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរដោយសារហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើងដោយម៉ូតូ២គ្រឿបុកគ្នាពេញទំហឹង ហេតុការណ៍នេះបានកើតឡើង នៅចំណុច ផ្លូវលេខ ២០០៤ ក្នុងភូមិស្លែងរលើង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

យោងតាមប្រភពពត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៣ ជិះឌុបគ្នា២នាក់ ធ្វើដំណើរតាមផ្លូវលេខ ២០០៤ ក្នុងទិសដៅពីកើតទៅលិច។

លុះដល់ចំណុចកើតហេតុខាងលើ ក៏បុកគ្នាជាមួយម៉ូតូម៉ាក សេ១១០ ពណ៌ខ្មៅ សេរីឆ្នាំ២០១២ ដែលជិះឌុបគ្នា៣នាក់ ម្តាយនិងកូន ធ្វើដំណើរឆ្លងផ្លូវ ២០០៤ ក្នុងទិសដៅពីជើងទៅត្បូង បណ្តាលឲ្យអ្នកជិះម៉ូតូទាំង៥នាក់រងរបួសស្រាល និងធ្ងន់៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close