ក្នុង​ឱ​កាស​​បុណ្យ​អុំ​ទូក​៣​ថ្ងៃ​គ្រោះ​ថ្នាក់​ចរាចរ​ទូ​ទាំង​ប្រទេស​ស្លាប់​១៨​នាក់​

ភ្នំពេញ៖ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ វិច្ឆិកា ២០១២ ក្នុងអំឡុងពេលព្រះរាជពិធីបុណ្យ អុំទូក ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរទូទាំងប្រទេស មានចំនួន១៨នាក់ ដែលចំនួននេះ ដូចគ្នាធៀប នឹងរយៈពេល ដូចគ្នាកាលពីឆ្នាំ២០១១។

លោក ហ៊ឹម យ៉ាន ប្រធាននាយកដ្ឋានសណ្តាប់ធ្នាប់ នៃក្រសួងមហាផ្ទៃ បានថ្លែងឲ្យដឹងថា អត្រាគ្រោះថ្នាក់ឆ្នាំ២០១២ កើតឡើង៣៥លើក បណ្តាលឲ្យមនុស្សស្លាប់១៨នាក់ របួសធ្ងន់ ៣៥នាក់ របួសស្រាល២០នាក់។ បើគិតរយះពេលដូចគ្នាឆ្នាំ២០១១ គ្រោះថ្នាក់កើតឡើង៤៣លើក មនុស្ស ស្លាប់១៨នាក់ស្មើ របួសធ្ងន់៥៧ របួសស្រាល៥៤។

លោកបន្តថា ចំនួនអ្នកស្លាប់៣ថ្ងៃក្នុងឱកាសពិធីបុណ្យអុំទូកឆ្នាំនេះ ដូចគ្នានឹងឆ្នាំទៅពោលគឺ១៨នាក់ ទោះគ្មាន ពិធីការប្រណាំងទូកក៏ដោយ ក៏បងប្អូនធ្វើដំណើរកម្សាន្តតាមរមណីដ្ឋានផ្សេង”។ អត្រាគ្រោះថ្នាក់ចរាចរនៅតែកើតឡើង ឥតឈប់ឈរដោយសារការបើកបរមិនចេះអធ្យាស្រ័យគ្នា បើកបរក្នុង ល្បឿនលឿន ក្នុងភាពស្រវឹង មិនគោរពច្បាប់ចរាចរជាដើម៕

ដោយ៖ ហេង នាង

ហេតុការណ៍ការគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើង (រូប dap)។

Related Articles

Back to top button
Close
Close