បុរសចំណាស់ម្នាក់ឲ្យតែផឹក​ស្រវឹងកើតរោគប្រចណ្ឌ​វាយខាំប្រពន្ធ

បុរស​ចំ​ណាស់​ម្នាក់​ឲ្យ​តែ​ផឹក​ស្រវឹង​តែង​កើត​រោគ​ប្រចណ្ឌ​ផ្តេស​ផ្តាស នៅ​ពេល​ឃើញ​ប្រពន្ធ​​និយាយ​ជា​មួយ​បុរស​អ្នក​ជិត​ខាង​ក៏​ផ្ទុះ​ហិង្សា​ភ្លាម ​ដោយ​ប្រើ​កំ​ណាត់​ឬស្សី​វាយ​ប្រពន្ធ​ ព្រម​ទាំង​ចាប់​ខាំ​ធ្វើ​ឲ្យ​របួស​ស្ទើរ​សុស​សាច់​។

ដោយ​ទ្រាំ​នឹង​ទង្វើរ​របស់​ប្តី​ដែល​ប្រើ​អំ​ពើហិង្សា​បែប​នេះជាញឹកញាប់​ពេក​ស្ត្រី​ជា​ប្រពន្ធ​ក៏​សម្រេច​ចិត្ត​ប្តឹង​ប៉ូ​លិស​ឲ្យ​ធ្វើ​ការ​ឃាត់​ខ្លួន​ទៅ​តាម​នីតិវិធី​ច្បាប់​ចុះ​ ព្រោះ​ធ្វើ​បាក​គាត់​ច្រើន​លើក​ច្រើន​សាណាស់​ទ្រាំ​លែង​បាន​ទៀត​ហើយ​។

លោក​ នៅ​ ប៊ុន​ណា​ នាយ​ផ្នែក​ព្រហ្មទណ្ឌប៉ូលិស​ស្រុក​ស្អាងបាន​ឲ្យ​ដឹង​ថា បុរស​ជា​ប្តី​ដែល​ត្រូវ​ខ្លួន​នោះ​មាន​ឈ្មោះ​ ស្រ៊ី សុខា អាយុ​ ៤៥ឆ្នាំ​ ចំ​ណែក​ស្ត្រីដែល​រង​គ្រោះ​​ជា​ប្រពន្ធ​មាន​ឈ្មោះ ចាន់​ ថា អាយុ​ ៤៤ឆ្នាំ​រស់នៅ​ភូមិ​ព្រែក​ស្លែង​ ឃុំ​តាលន់​ ស្រុក​ស្អាង​។

នៅ​ថ្ងៃ​៣១ មករា ២០១២​ បុរស​ជា​ប្តី​ឈ្មោះ​ ស្រ៊ី សុខា ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​សាលា​ដំ​បូង​ខេត្ត​ ដើម្បី​វិនិច្ឆ័យ​ទៅ​លើ​ទោស​កំ​ហុស​របស់​ខ្លួន​៕

Related Articles

Back to top button
Close
Close