អង្គការលើកលែងទោសអន្តរជាតិផ្ដល់អនុសាសន៍អំពីជនសុំសិទ្ធិជ្រកកោននៅអូស្ត្រាលី
នៅក្នុងថ្ងៃនេះ អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) នឹងចាប់ចរចានៅក្នុងរដ្ឋសភាសហព័ន្ធនៃប្រទេស អូស្ត្រាលីនៅក្នុងទីក្រុង Canberra ដើម្បីបង្ហាញនូវអនុសាសន៍របស់អង្គការនេះ ដែលសុំឲ្យអូស្ត្រាលីបិទ នូវមជ្ឈមណ្ឌលឃុំខ្លួនដើម្បីដំណើរការពាក្យសុំសិទ្ធិជ្រកកោននៅលើប្រទេស ដែនកោះ Nauru។
កាលពីសប្ដាហ៍មុននេះ អង្គការលើកលែងទោសអន្តរជាតិបានទៅពិនិត្យមើល នៅប្រទេសដែនកោះNauruហើយបានចេញរបាយការណ៍មួយស្ដីពីមជ្ឈមណ្ឌល ឃុំខ្លួនជនសុំសិទ្ធិជ្រក កោននៅទីនោះដោយពិពណ៌នាស្ថានភាពនោះថា គ្មានមេត្តា, អមនុស្សធម៌ និងការបន្ទាបតម្លៃមនុស្ស ហើយបានបង្កើតឡើងនូវ បរិយាកាសប៉ះទង្គិចផ្លូវចិត្តដល់ជនសុំសិទ្ធិជ្រកកោនដែលនៅក្នុងមន្ទីរឃុំ ឃាំងនោះ។
លោកបណ្ឌិត Graham Thom អ្នកសម្របសម្រួលផ្នែកជនភៀសខ្លួននៃ អង្គការ លើកលែងទោសអន្តរជាតិ បានមានប្រសាសន៍ប្រាប់ Radio Australia ថា ជនសុំសិទ្ធិជ្រកកោនគឺត្រូវបានឃុំខ្លួនដោយរំលោភ និងផ្ដល់សិទ្ធិឲ្យតិច តួច៕ (Radio Australia)