សម្រាប់ឆ្នាំ២០១២នេះពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ នៅរាជធានីភ្នំពេញ ត្រូវបានលុបចោល

ភ្នំពេញ៖ ថ្លែងនៅក្នុងក្នុងពិធីសម្ពោធស្ពានអាកាសទី៣ នាព្រឹកថ្ងៃទី២៦ វិច្ឆកា ២០១២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជា បានប្រកាសជាថ្មីទៀត ដោយស្នើឲ្យប្រជាពលរដ្ឋទូទាំង ប្រទេសមានការយោគយល់ ដែលមិនបានរៀបចំពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ នៅរាជធានីភ្នំពេញ សម្រាប់ឆ្នាំ ២០១២នេះ ។

សម្តេចបន្តថា វាមិនគួរសមទេ ពេលដែលព្រះបរមសពសម្តេចឪ តម្កល់ទុកក្នុងព្រះបរមរាជវាំង ហើយប្រជាពលរដ្ឋរាប់លាននាក់ មកហ៊ោកញ្ជ្រៀវនោះ ដូច្នេះពិធីបុណ្យអុំទូកនៅក្នុងរាជធានីភ្នំពេញត្រូវលុបចោល ប៉ុន្តែនៅ កន្លែងផ្សេងអាចធ្វើបាន ។

ហេតុនេះហើយ សូមប្រជាពលរដ្ឋទូទាំងប្រទេស មានការយោគយល់ ចំពោះការខកខាននេះ ព្រោះនៅ មានពេលវេលាច្រើនទៀត សម្រាប់ការសប្បាយរីករាយ ក្នុងព្រះរាជពិធីបុណ្យអុំទូក ប៉ុន្តែអតីតព្រះមហាក្សត្រនៃយើង មានតែមួយព្រះអង្គ៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close