ម៉ូតូ​ត្រៃ​បុក​គ្នា​ជា​មួយ​ម៉ូតូ​សេ​១២៥​ រង​របួស​តិច​តួច​បង្ក​ជា​រឿង​ធំ​

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងម៉ូតូបុកគ្នា ស្ទើរតែមិនរងរបួសសោះ បែរជាបង្កទៅជារឿងធំ ហើយចោទប្រកាន់ថា ម៉ូតូកងរាជអាវុធហត្ថខណ្ឌចំការមន ធ្វើការគំរាមកំហែង និងសំឡុត។ គ្រោះថ្នាក់នេះ កើតឡើងនៅវេលាម៉ោង២ និង២០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ វិច្ឆិកា ២០១២តាមផ្លូវលេខ១០១ កែង៤៨៨ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

ប្រភពព័ត៌មានបានឲ្យដឹងថា ម៉ូតូត្រៃពណ៌ស របស់មន្ត្រីកងរាជអាវុធហត្ថខណ្ឌចំការមន ជិះគ្នា២នាក់ តាមផ្លូវលេខ១០១ ពីត្បូងទៅជើង ចំណែកម៉ូតូសេ១២៥ ជិះគ្នា៣នាក់ ស្រី២នាក់ ប្រុសម្នាក់ តាមផ្លូវលេខ៤៨៨ ពីលិចទៅកើត ខណៈមកដល់ចំណុចផ្លូវកែង ម៉ូតូទាំងពីរគ្រឿងជិះលឿនដូចគ្នា បណ្តាលឲ្យបុកគ្នាដួលរលាត់ដៃជើងតិចតួច ។

ក្រោយពេលកើតហេតុ ខាងម៉ូតូមន្រ្តីកងរាជអាវុធហត្ថខណ្ឌចំការមន បានប្រាប់ទៅម៉ូតូសេ១២៥ សុំស្មើគ្នា ដោយសារភាគីទាំងសង មិនមានរងរបួសធ្ងន់ធ្ងរទេ ហើយខូចខាតម៉ូតូតិចតួចជួសជុលរៀងខ្លួន តែម្ចាស់ម៉ូតូសេ១២៥ មិនព្រមទេ បានទូរស័ព្ទហៅតំណាងមកជួយអន្តរាគមន៍ ដោយចោទប្រកាន់ថា មន្រ្តីកងរាជអាវុធហត្ថធ្វើការគំរាមកំហែង និងសំឡុតទៅលើពួកគេ បង្កទៅជាការឈ្លោះប្រកែកគ្នា ផ្អើលឆូរឈ ដោយនៅតែមិនត្រូវគ្នាទៀត ទើបសមត្ថកិច្ចធ្វើការវាស់វែង យកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុក នៅខណ្ឌ ចំការមន ធ្វើការដោះស្រាយបន្តទៀត ៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close