ផ្លូវ​ចង្អៀត​ជិះ​ជ្រែ​ទៅ​បុក​ម៉ូតូ​ដែល​ចូល​រួម​អង្គ​កឋិន​ទាន​ស្លាប់​៣​នាក់​របួស​ធ្ងន់​២​នាក់​

ភ្នំពេញ ៖ នៅម៉ោង៣រសៀលថ្ងៃទី២៥ វិច្ឆិកា ២០១២ នៅត្រង់ចំណុចបឹងជ្រមួក ភូមិកន្ទួត ឃុំ ចិតសី ខណៈពេលដែលមានអង្គកឋិនទាន ដង្ហែទៅកាន់វត្តភ្នំធិបតី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូ និងម៉ូតូដែលចូលរួមកម្មវិធីនេះដែរបណ្ដាលឲ្យ៣នាក់ស្លាប់ និង ២នាក់ទៀតរងរបួសធ្ងន់។

តាម ការអះអាងពីលោក សៀក ភា អធិការស្រុកគាស់ក្រឡ បានបញ្ជាក់ថាករណីនេះគឺបង្កឡើងដោយភាគីម៉ូតូវ៉េវ ដែលជិះគ្នា៣នាក់ព្រមទាំងមានអាការៈស្រាវឹងផងបានជិះជ្រែចូល ទៅខាងឆ្វេងក្នុងពេលដែលផ្លូវមានភាពចង្អៀត ទើបបណ្ដាលឲ្យបុកទៅលើម៉ូតូឌ្រីមក្នុងទិសដៅច្រាសគ្នា ដោយមានអ្នកស្លាប់ខ្លះធ្លាក់ចូលក្នុងទឹកប្រឡាយ៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close