ក្រុមអ្នកឈរប្រាប់ឲ្យភ្ញៀវលេងល្បែងនៅក្នុងកាស៊ីណូណាហ្គាទាស់គ្នាពេលចេញមកក្រៅវាយតប់គ្នាបែកមុខបែកមាត់
ភ្នំពេញ៖ កាលពីយប់ថ្ងៃទី២៣ វិចិ្ឆកា ២០១២ វេលាម៉ោង២២និង២០នាទី ស្ថិតក្នុងសង្កាត់ទន្លេ បាសាក់ ខណ្ឌចំការមន នៅមុខកាស៊ីណូណាហ្គា មានមនុស្ស៤នាក់រងរបួសបែកក្បាលនិងបែកមុខបែក មាត់ហូរឈាមដោយសារអំពើរហឹង្សាវាយតប់គ្នា ។
ក្រោយមានអំពើរហឹង្សាប្រទូស្តរ៉ាយគ្នាកើតឡើងក្រុមអ្នករងរបួស ទាំងអស់បាននាំគ្នាមកប្តឹងសមត្ថកិច្ចប៉ុស្តិ៍ននគរបាលទន្លេបាសាក់ ដើម្បីវែកញែករកខុសត្រូវរៀងៗខ្លួន។
តាមការរៀបរាប់របស់ជនបីនាក់បានឲ្យដឹងថា ពួកគេទាំងអស់គ្នាជាអ្នកជាអ្នកឈរប្រាប់ឲ្យភ្ញៀវលេងល្បែង ហើយបានទាស់ទែងគ្នាដោយសាររឿងប្រាប់ភ្ញៀវឲ្យចាក់ល្បែងភ្នាល់ ក្នុងកាស៊ីណូណាទើបបង្កឲ្យមានរឿងហេតុអំពើហឹង្សាកើតឡើង។ ជនទាំងបីនាក់ខាងលើនេះឈ្មោះ ទី១ ឈ្មោះលឹម សំខាន់ ទី២ឈ្មោះ មុនី មករា ទី៣ឈ្មោះ កៅណាំ៕
ដោយ៖ ហេង នាង