កម្ពុជា និងដំណើរឆ្ពោះទៅរកការសម្រេចបានចក្ខុវិស័យសូន្យបីនៅឆ្នាំ២០២០
នាព្រឹកថ្ងៃទី២៣ វិច្ឆិកា២០១២នេះ អង្គការខាណា ដោយមានកិច្ចសហការជាមួយអង្គការ FHI អង្គការ PSI បណ្តាញអ្នករស់នៅជាមួយមេរោគអេដស៍ នៅកម្ពុជា (CPN+) និងមានការគាំទ្រ ពីទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ(USAID) និងមជ្ឈមណ្ឌលជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ សើរស្បែក និងកាមរោគ(NCHADS) បានរៀបចំធ្វើកិច្ចពិភាក្សាស្តីពី «ដំណើរឆ្ពោះទៅរកការសម្រេច បានចក្ខុវិស័យសូន្យបី» ដែលធ្វើឡើងសម្រាប់ ទិវាពិភពលោក ប្រយុទ្ធនឹងអេដស៍ ១ធ្នូ ឆ្នាំ២០១២។
ដំណើរឆ្ពោះ ទៅរកការ សម្រេច បានចក្ខុ វិស័យសូន្យបី គឺសំដៅលើបេសកម្មរបស់ UNAIDS ដើម្បីសម្រេចឲ្យបានត្រឹមឆ្នាំ ២០២០ ដូចជា គ្មានការឆ្លងមេរោគអេសដ៍ថ្មី គ្មានការស្លាប់ដោយសារ មេរោគអេដស៍ និងគ្មានការរើសអើង មាក់ងាយទាក់ទង នឹងមេរោគអេដស៍។
លោក មាន ឈីវុន ទីប្រឹក្សាអមក្រសួងសុខាភិបាល និងជាប្រធានមជ្ឈមណ្ឌលជាតិ ប្រយុទ្ធនឹងអេដស៍ សើរស្បែក និងកាម រោគ បានមានប្រសាសន៍នៅក្នុងកិច្ច ពិភាក្សាថា រយៈពេល១០ឆ្នាំចុងក្រោយនេះ អ្នកឆ្លង មេរោគមានការធ្លាក់ចុះ គួរឲ្យកត់សំគាល់។
លោក វេជ្ជបណ្ឌិត អ៊ុំ សុភាព នាយកប្រតិបត្តិ របស់អង្គការខាណា មានប្រសាសន៍ថា នៅឆ្នាំ២០១៥ខាងមុខនេះ កម្ពុជានឹងកាត់ បន្ថយអាត្រាឆ្លងមេរោគ អេដស៍ ពីម្តាយទៅកូនឲ្យមកនូវត្រឹមកម្រិតស្មើសូន្យ។
របាយការណ៍ជាសកល របស់អង្គការសហប្រជាជាតិ ឆ្នាំ២០១២ បានបង្ហាញថា ការស្លាប់ដែលទាក់ទង ទៅនឹងមេរោគអេដស៍ បានធ្លាក់ចុះប្រមាណ ៧៧ភាគរយ ចាប់ពីឆ្នាំ២០០១ ។ ទោះបីជាយ៉ាងណានេះក្តី ក៏នៅតែមានអ្នកស្លាប់ ដោយសារ មេរោគអេដស៍ ចំនួន១,៤៤៩នាក់ក្នុងឆ្នាំ២០១១៕
ដោយ៖ ហេង នាង