រថយន្ត​បែន​បើក​កៀរ​កៀប​ជាប់​រថយន្ត​កូរ៉ូ​ឡា​បណ្តាល​ឲ្យ​ក្រពឹត​មួយ​ចំហៀង​ខាង​ស្តាំ​

ភ្នំពេញ ៖ កាលពីវេលាម៉ោង៧ និង១៥ នាទីយប់ថ្ងៃទី២២ វិច្ឆិកា នៅចំណុចស្តុបត្រឡោកបែក តាមផ្លូវលេខ៥៩៨ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រថយន្តបែន ពណ៌ស បានបើកកៀរកៀបជាប់រថយន្តកូរ៉ូឡាពណ៌ខ្មៅ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តបែន ពណ៌ស បើកស្របគ្នាជាមួយរថយន្តកូរ៉ូឡា ពណ៌ខ្មៅ តាមផ្លូវលេខ៥៩៨ ពីត្បូងទៅជើង ខណៈមកដល់ភ្លើងស្តុបរថយន្តកូរ៉ូឡា ឈប់នៅពីមុខរថយន្តបែន ហើយរថយន្តបែនព្យាយាមរុលទៅមុខរថយន្តកូរ៉ូឡាធ្វើកៀរ កៀបជាប់រថយន្តកូរ៉ូឡាចំហៀងខាងស្តាំ បណ្តាលឲ្យក្រពឹតមួយចំហៀងខាងស្តាំ ។

ក្រោយពេលកើតហេតុ រថយន្តបែនបានចេញថ្លៃខូចខាតសង ទៅម្ចាស់រថយន្តកូរ៉ូឡា ចំនួន២០០ដុល្លារ ដើម្បីបញ្ចប់រឿង នៅកន្លែងកើតហេតុ៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close