មនុស្សចំនួន១០នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារប៉ាគីស្ថាន
មន្ត្រីគយអូស្រ្តាលីនិយាយថា មានទូកដឹកជនស្វែងរកសិទ្ធិជ្រកកោនមួយទៀត ត្រូវ បានគេបញ្ឈប់នៅក្បែរកោះ Ashmore។
មានអ្នកដំណើរចំនួន៣៧នាក់ និងអ្នកបើកទូកចំនួន២នាក់នៅលើទូកនោះ។
អ្នកទាំងនោះនឹងត្រូវបានគេបញ្ជូនទៅកាន់កោះChristmasសំរាប់ការត្រួតពិនិត្យ ដំបូងលើសុខភាព, សន្តិសុខ និងសុវត្ថិភាព។
ស្រប ពេលជាមួយគ្នានេះ មានសេក្ដីរាយការណ៍មកថា មានជនស្វែងរកសិទ្ធិជ្រក កោនម្នាក់ទៀត ដែលស្នាក់នៅក្នុងមជ្ឈមណ្ឌលដំណើរការជនស្វែងរក សិទ្ធិ ជ្រកកោននៅ កោះ Nauru នោះបាន ប៉ុនប៉ងធ្វើអត្តឃាត។
ABCបានទទួលដំណឹងថាបុរសដែលបានព្យាយាមធ្វើអត្តឃាតគឺជាជនជាតិអ៊ីរ៉ង់ហើយ ឥឡូវនេះគេបានយកគាត់ចេញពីមជ្ឈមណ្ឌលនោះហើយ។អ្នកការពារជនភៀស ខ្លួននិយាយថាមានការប៉ុនប៉ងធ្វើអត្តឃាតយ៉ោងហោចណាស់ ៥ដងរួចមកហើយ នៅ លើកោះNauru តាំងពីមានការអនុវត្តសាឡើងវិញនូវដំណើរការពិនិត្យជ្រើសរើស ជន ស្វែងរកសិទ្ធិជ្រកកោននៅក្រៅប្រទេសអូស្រ្តាលីកាលពីខែកញ្ញាមក៕ (Radio Australia)