ការ​ធ្វើ​ផែន​ការ​គ្រួសារ​ នឹង​ជួយ​ជំរុញកំរិត​ជីវភាព​រស់​នៅ

មូលនិធិប្រជាសាស្រ្តសហប្រជាជាតិនិយាយថាការធ្វើផែនការគ្រួសារប្រសើរមួយនឹងជួយ ជំរុញកំរិតជីវភាពរស់នៅ ក្នុងតំបន់កោះប៉ាស៊ីហ្វិក។

អង្គការនេះទើបតែបានចេញផ្សាយនូវរបាយការណ៍មួយដែលមានឈ្មោះថាសា្ថន ភាពរបស់ពិភពលោកឬState of the World ដែលបានគណនាថា ការមានផ្ទៃ ពោះដោយឥតគ្រោងទុកនឹងមានប្រមាណជា ៨០លាន នៅក្នុងឆ្នាំនេះ។

លោក Dirk Jena នាយកការិយាល័យប្រចាំអនុតំបន់ប៉ាស៊ីហ្វិក និងជាតំណាង របស់មូលនិធិប្រជាសាស្រ្តសហប្រជាជាតិមានប្រសាសន៍ថា មានអង្គការជាច្រើន នៅក្នុងតំបន់ បានផ្តល់នូវសេវាពន្យាកំណើតដោយឥតគិតថ្លែ និងកំពុងជំរុញ ប្រជាជនឲ្យប្រើនូវសេវានេះ។

លោកបានបន្ថែមទៀតថា មូលនិធិប្រជាសាស្រ្តសហប្រជាជាតិព្យាយាមជំរុញ ឲ្យមានការធ្វើផែនការគ្រួសារ ដើម្បីជាវិធីមួយសំរាប់គ្រប់គ្រងធនធានទាំងឡាយដែល គេមាន ឲ្យបានប្រសើរជាងមុន ដូច្នេះអ្នកទាំងនោះអាចមានគំលាតកំណើត និងអាច បញ្ជូនកូនរបស់គេទៅសាលាបាន ហើយក៏អាចថែទាំសុខភាពកូនរបស់គេល្អជាងមុន ក៏ដូចជាជួយចូលរួមចំណែកឲ្យមានកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់ ប៉ាស៊ីហ្វិក ផងដែរ៕ (Radio Australia)

Related Articles

Back to top button
Close
Close