ផ្ទះសំអាងការកេតវណ្ឌឌី សាខាទី៣ត្រូវចោរលួចគាស់ទ្វារដែក
ភ្នំពេញ ៖ កាលពីវេលាម៉ោង ២ និង ៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២១ វិច្ឆិកា ២០១២ មានជនសង្ស័យ៣ នាក់ បានលួចគាស់ទ្វារដែក ចូលលួចរបស់របរក្នុងផ្ទះសំអាង ការកេតវណ្ឌឌី សាខាទី៣ ដែលមានទីតាំងនៅតាមផ្លូវលេខ ១២៨ (ផ្លូវទេពផន) ក្នុង សង្កាត់វាលវង់ ខណ្ឌ ៧មករា ។
ប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុ បានឲ្យដឹងថា បន្ទាប់ពីកាត់ទ្វារដែករួចហើយ ជនសង្ស័យ២នាក់ លួចចូលទៅក្នុងផ្ទះ ចំណែកម្នាក់នៅយាមខាងមុខផ្ទះ អ្នកជិតខាងឃើញហេតុការណ៍បែបនេះ បានទូរស័ព្ទទៅវិទ្យុ ABC ទើបសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ។
ទាក់ទិននឹងហេតុការណ៍នេះ មិនទាន់ដឹងថា បាត់របរក្នុងផ្ទះអស់ប៉ុន្មាននៅឡើយទេ ចំណែកជនសង្ស័យ២នាក់ ដែលចូលទៅលួចរបស់របរនៅក្នុងផ្ទះនោះមានស្នាមដានជើងនៅជាន់ទី២ ដើរសួរទៅផ្ទះជិតខាងនោះ បាត់ហើយ សមត្ថកិច្ចកំពុងតាមស្រាវជ្រាវរកបន្តទៀតមិន ៕
ដោយ៖ ហេង នាង