យុវជន​ម្នាក់​បាក់​ដង​ខ្លួន​ស្លាប់​ និង​ម្នាក់​ទៀត​បាន​រង​របួស​ធ្ងន់​ខណៈ​ជិះ​ម៉ូតូ​ទៅ​បុក​ឡាន​ស្ទូច​

ភ្នំពេញ ៖ យុវជនម្នាក់បាក់ដងខ្លួនស្លាប់លើម៉ូតូ និងម្នាក់ទៀតបានរងរបួសធ្ងន់ដឹកយកទៅ សង្គ្រោះនៅមន្ទីរពេទ្យ កាល់ម៉ែត  ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងរវាង ឡានស្ទូចធុនធំ និងម៉ូតូម៉ាកឃ្លីក។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣ និង៤៥នាទីឈានចូលថ្ងៃទី២១ វិច្ឆិកា ២០១២ នៅចំណុចក្បែរហាងនួនប្រុស តាមបណ្ដោយផ្លូវលេខ៥ ភូមិឃ្លាំងសាំង សង្កាត់.ខណ្ឌឫស្សីកែវ។ ក្រោយកើតហេតុតៃកុងឡានបានរត់គេចខ្លួនបាត់។

ប្រភពពីប៉ូលិសឲ្យដឹងថា រថយន្តបង្កប្រភេទរថយន្តស្ទូច ពណ៌ស្លាទុំ ពាក់ស្លាកលេខAT12.3.0322 បើកបរ ដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់។ រីឯម៉ូតូជនរងគ្រោះម៉ាកឃ្លីកពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 1AV-6035 បើកបរ ដោយយុវជនម្នាក់ឈ្មោះ ឡុក ស៊ីណាន ហៅខ្មាន់ ភេទប្រុស អាយុ ២៧ឆ្នាំបានស្លាប់នៅនឹងកន្លែងកើតហេតុ និងអ្នករួមដំណើរឈ្មោះ ប៉ាងស៊ី វាសនា ភេទប្រុសអាយុ៣១ឆ្នាំ របួសធ្ងន់ទាំងសងខាង។ អ្នកទាំង២រស់នៅក្រុម៣ ភូមិខ១ សង្កាត់ ច្រាំងចំរេះទី២ ខណ្ឌប្ញស្សីកែវ៕

ដោយ៖ ហេង នាង

ជនរងគ្រោះដែលបានបាក់ដងខ្លួនស្លាប់នៅលើម៉ូតូកៀបជាប់នឹងឡានស្ទួច (រូប dap)

Related Articles

Back to top button
Close
Close