លទ្ធផលកិច្ចប្រជុំកំពូលអាស៊ានបូក៣ចិន ជប៉ុន កូរ៉េ
ភ្នំពេញ៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី២១ ថ្ងៃទី១៩ ខែវិច្ឆិកា រួមមានកិច្ចប្រជុំអាស៊ាន ឥណ្ឌា កិច្ច ប្រជុំអាស៊ាន ចាប់ផ្តើមដំបូងគឺកិច្ចប្រជុំអាស៊ាន-ជប៉ុន ហើយកិច្ចប្រជុំនេះរដ្ឋាភិបាលអាស៊ាន និងជប៉ុន បានលើកឡើង នូវបញ្ហាមួយចំនួនទាក់ទងនិងការជម្រុញការអនុវត្តផែនការសកម្មភាពអាស៊ាន ជប៉ុន សម្រាប់ឆ្នាំ២០១១-២០១២ ពិសេសពង្រឹងការអនុវត្តភាពជាដៃគូយុទ្ធសាស្ត្ររវាងអាស៊ាននិងជប៉ុន ។ ទន្ទឹមនោះអាស៊ានជប៉ុន បន្ត ការគាំទ្រការកសាងសហគមន៍អាស៊ាននៅឆ្នាំ២០១៥ និងសមាហរណកម្មអាស៊ាន ដើម្បីកាត់បន្ថយតម្លាតនៅ ក្នុងតំបន់។
ដោយឡែកប្រមុខរដ្ឋាភិបាលអាស៊ាននិងជប៉ុនបានស្វាគមន៍ការអនុម័ត ផែនទីចង្អុលផ្លូវនៃកិច្ចសហ ប្រតិបត្តិការយុទ្ធសាស្ត្រសេដ្ឋកិច្ចរយៈពេល១០ឆ្នាំរវាងអាស៊ានជប៉ុន ដែលត្រូវបានអនុម័តដោយរដ្ឋមន្ត្រីសេដ្ឋកិច្ច និងរដ្ឋមន្ត្រីសេដ្ឋកិច្ចពាណិជ្ជកម្មឧស្សាហកម្មជប៉ុន។ ក្នុងកិច្ចប្រជុំនោះផងប្រមុខរដ្ឋាភិបាលអាស៊ានបានធ្វើការ កត់សម្គាល់និងវាយតម្លៃខ្ពស់ចំពោះការវិភាគទានរបស់ប្រទេសជប៉ុន ចំពោះតួនាទីអាស៊ាន ជប៉ុន សម្រាប់សមា ហរណកម្មមូនិធិក្នុងការអនុវត្តគម្រោងអាស៊ាន ជប៉ុន កន្លងមក ។ ជាមួយនោះអាស៊ានក៏បានថ្លែងអំណរគុណ ដល់ប្រទេសជប៉ុន ដែលគាំទ្រដល់មជ្ឈមណ្ឌលសម្រុះសម្រួលអាស៊ាន សម្រាប់ជំនួយមនុស្សធម៌ទាក់ទងគ្រោះ មហន្តរាយ ។
លោកកៅ គឹមហ៊ួនបានបញ្ជាក់ថាជប៉ុនបានបន្តការគាំទ្រចំពោះតួនាទីស្នូលរបស់អាស៊ានក្នុងតំបន់ ខណៈពេលដែលប្រមុខរដ្ឋាភិបាលអាស៊ាន បានស្វាគមន៍តួនាទីជប៉ុនក្នុងការរៀបចំកិច្ចប្រជុំកំពូលខួបអនុស្សាវរី យនៃទំនាក់ទំនងមិត្តភាពអាសា៊ន ជប៉ុន លើកទី៤៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។
លោករដ្ឋាលេខាធិកាបានបន្ថែមថាក្រៅពីលទ្ធផលខាងលើនេះអាស៊ានជប៉ុន ក៏បានលើកឡើងផងដែរនូវ បញ្ហាឧបទ្វីបកូរ៉េ និងបញ្ហាសមុទ្រចិនខាងត្បូងដោយភាគីទាំងពីបានពិភាក្សានិងផ្លាស់ប្តូរយោបល់គ្នាយ៉ាង ស៊ី ជម្រៅបំផុត ។
ចំពោះកិច្ចប្រជុំអាស៊ានកូរ៉េ ក៏បានផ្តោតការពិភាក្សាលើបញ្ហាជាច្រើនដែលរួមមានការជម្រុញការអនុវត្ត ផែនការសកម្មភាពរវាងអាស៊ាននិងកូរ៉េ សំខាន់ការស្វាមគន៍ការបង្កើតស្ថានបេសកម្មនៃសាធារណកូរ៉េ ប្រចាំអា ស៊ាន នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ដែលស្ថានបេសកម្មនោះនឹងត្រូវបង្កើតនៅក្នុងឆ្នាំនេះ ។ ទន្ទឹម នោះភាគីទាំងពីរក៏បានជម្រុញផងដែរនូវទំហំពាណិជ្ជកិច្ចអាស៊ានកូរ៉េ ឲ្យមានការកើនឡើងបន្ថែមទៀតខណៈ ដែលទំហំពាណិជ្ជកម្មអាស៊ានកូរ៉េ ក្នុងឆ្នាំ២០១១ នេះមានប្រមាណ១២៤.០០០លានដុល្លារអាមេរិក។
ពាក់ព័ន្ធ នឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការអាស៊ាន កូរ៉េ នេះផងដែរ លោកកៅ គឹមហ៊ួន បានលើកឡើងថាភាគីទាំងពីរ ក៏បានបង្ហាញនូវឆន្ទះនឹងធ្វើយ៉ាងណាសម្រួលឲ្យមានការរីកចម្រើនបន្ថែមទៀតក្នុងការ តភ្ជាប់រវាងអាស៊ានជាមួយ សាធារណរដ្ឋកូរ៉េ ។ ដោយឡែកបញ្ហាឧបទ្វីបកូរ៉េភាគីទាំងពីរក៏បានយល់ស្របគ្នាថាត្រូវធ្វើយ៉ាងណាជម្រុញឲ្យ បញ្ហាឧបទ្វីបកូរ៉េមិនឲ្យមានអាវុធនុយក្លេអ៊ែរ និងចាប់ផ្តើមនូវការ៦ភាគីឡើងវិញ ។
ដោយឡែកលទ្ធផលនៃកិច្ចប្រជុំអាស៊ានបូក៣ ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី១៩ ខែវិច្ឆិកានេះ លោក កៅ គឹមហ៊ួន បានបញ្ហាក់ប្រមុខរដ្ឋាភិបាលអាស៊ានបានទទួលស្គាល់ការរីកចំរើន ការអនុវត្តលើកិច្ចប្រសហប្រតិប ត្តិការ អាស៊ីបូព៌ា ផែនការនៃការអនុវត្តកិច្ចសហការអាស៊ានបូក៣ សម្រាប់ឆ្នាំ២០០៧ ដល់២០១៧ ។ ជាមួយ នោះអាស៊ានបូក៣បានឯកភាពគ្នាការត្រួតពិនិត្យឡើងវិញនូវពាក់កណ្តាលអាណត្តិនៃ ផែនការសម្រាប់ការអនុវត្ត សហប្រតិបត្តិអាស៊ានបូក៣ ។ ប្រមុខរដ្ឋអាស៊ានក៏បានស្វាគមន៍ផងដែរចំពោះរបាយការណ៍នៃក្រុុមឥស្សរជន ឆ្នើមនៃចក្ខុវិស័យអាស៊ីបូពា៌ ដែលបានលើកឡើងនូវអនុស្សាសន៍មួយចំនួនសម្រាប់អាស៊ានបូក៣ ។
ចំពោះកិច្ចប្រជុំកំពូលអាស៊ានឥណ្ឌា លើកទី១០ លោកកៅ គឹមហ៊ួន បានឲ្យដឹងថាប្រមុខរដ្ឋាភិបាលអា ស៊ានជម្រុញទំហំពាណិជ្ជកម្មទ្វេភាគីអាស៊ានឥណ្ឌាឲ្យមានការកើនឡើងដល់២០០.០០០ លានដុល្លារនៅឆ្នាំ ២០២២ ខណៈពេលដែលក្នុងឆ្នាំ២០១២ នេះទំហំពាណិជ្ជកម្ម មានប្រមាណ៧០.០០០លានដុល្លារអាមេរិក ។ លោកបញ្ជាក់ថាភាគីទាំងពីរក៏បានឯកភាពគ្នាផងដែរ ធ្វើយ៉ាងណាបញ្ចប់ការចរចាលើបញ្ហាតំបន់ទីផ្សារសេរីរវាង អាស៊ាន ឥណ្ឌាមុនកិច្ចប្រជុំកំពូលអនុស្សាវរីយ៍នៃទំនាក់ទំនងអាស៊ានឥណ្ឌា លើកទី២០ ដែលគ្រោងធ្វើនៅថ្ងៃទី ២០-២១ ខែធ្នូ ឆ្នាំង២០១២ ។
លោកកៅ គឹមហ៊ួន បានបញ្ជាក់បន្ថែមថាក្នុងកិច្ចប្រជុំនោះប្រមុខរដ្ឋាភិបាលអាស៊ានក៏បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការរវាងអាស៊ានឥណ្ឌា ក្នុងការអនុវត្តផែនការសកម្មភាពអាស៊ាន ឥណ្ឌា ឆ្នាំ២០១០-២០ ១៥ ។
ទាក់ទងនឹងកិច្ចប្រជុំកំពូលអាស៊ាន-ចិន វិញលោកកៅ គឹមហួ៊ន បានបញ្ជាក់ថា ភាគីទាំងពីរបានផ្តោតជា សំខាន់លើខួបទី១០ នៃDOC ដោយបន្តនូវសកម្មភាពរវាងអាស៊ាន ចិន នៅក្នុងការអនុវត្តដោយពេញលេញចំ ពោះ DOC រួមទាំងជម្រុញការចរចាបន្តទៀត ។
រីឯកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក គឺប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរបានទទួលយកនូវរបាយការណ៍ នៃប្រទេសទាំងពីរបានទទួលយកនូវរបាយការណ៍របស់ក្រុមឥស្សរជនឆ្នើមអាស៊ាន អាមេរិក ចំពោះការជម្រុញទំ នាក់ទំនងដល់កម្រិតយុទ្ធសាស្ត្រនិងកិច្ចប្រជុំឲ្យបានទៀងទាត់ប្រចាំឆ្នាំ ។ ទន្ទឹមនោះភាគីទាំងពីក៏បានជម្រុញធ្វើ យ៉ាងណាឲ្យកិច្ចសហប្រតិបត្តិការរវាងអាស៊ាន-អាមេរិក ឲ្យកាន់តែស៊ីជម្រៅ លើគ្រប់វិស័យ ។ បញ្ហាសមុទ្រចិន ខាងត្បូងក៏ត្រូវបានប្រមុខដឹកនាំប្រទេសអាមេរិកលើកឡើងក្នុងកិច្ចប្រជុំនោះផងដែរ ខណៈដែលអាមេរិកបានគាំ ទ្រ តួនាទីស្នូលរបស់ក្នុងតំបន់៕
ដោយ៖ ភារុណ