លទ្ធផលបោះឆ្នោតរវាងបក្សប្រជាជន និងបក្សសមរង្ស៊ី
លោក អ៊ក គឹមហាន ដែលជាតំណាងគណបក្សប្រជាជនកម្ពុជាទទួលបន្ទុកការបោះឆ្នោត បាននិយាយថា គណបក្សប្រជាជនកម្ពុជានឹងទទួលបានអាសនៈ ៤៦ ដែលចំនួននេះលើស ពីចំនួនអាសនៈនីតិកាលទី ២ ដែលមាន៤៥អាសនៈ។
សម្រាប់គណបក្សសម រង្ស៊ី ដែលមានលោកគួយ ប៊ុនរឿន ជាតំណាង បាននិយាយវិញថា ថ្វីដ្បិតតែគណបក្សសម រង្ស៊ីបាត់សម្លេង ១៥៧ សំឡេងមែន ប៉ុន្តែគណបក្សលោកទទួលបានអាសនៈកើនឡើងពីចំនួន ២ នៅក្នុងនីតិកាលទី ២ រហូតដល់ ១១ អាសនៈនៅក្នុងនីតិកាលទី ៣នេះ។
ក្រោយពីការបោះឆ្នោតចប់សព្វគ្រប់ គណបក្សសម រង្ស៊ី អាចនឹងមានវិធានការដើម្បីដោះស្រាយបញ្ហាបាត់បង់ការគាំទ្រ ចំពោះគណបក្សពីសំណាក់សមាជិកក្រុមប្រឹក្សាឃុំសង្កាត់នៅក្នុង តំណែងក្នុងក្របខ័ណ្ឌគណបក្សសម រង្ស៊ី៕