អា​ស៊ាន-កូ​រ៉េ​បន្ត​ពង្រឹង​កិច្ច​សហ​ប្រ​តិបត្តិ​ការ​

បណ្តាមេដឹកនាំនៃប្រទេសសមាជិកសមាគមអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន និងប្រធានាធិបតីកូរ៉េខាងត្បូងបានថ្លែងអះអាងរូមគ្នាអំពីកិច្ចសហប្រតិបត្តិការរួម គ្នាបន្តទៀតរវាងប្លុកដែលមានសមាជិក១០ប្រទេស និងប្រទេសកូរ៉េខាងត្បូង។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៃកម្ពុជានិងជាប្រធានអាស៊ានបានថ្លែង នៅក្នុងកិច្ចប្រជុំអា ស៊ាន កូរ៉េខាងត្បូងថាអាស៊ានស្វាគមន៍ចំពោះកិច្ច សហប្រតិបត្តិការនា ពេលកន្លងមកហើយសង្ឃឹមថាកិច្ចសហប្រតិបត្តិការដែល មានស្រាប់ រាប់ទាំងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងនយោបាយការទូតនេះកាន់តែត្រូវ បានពង្រឹងនិងពង្រីកថែមទៀត។

លោកប្រធានាធិបតីកូរ៉េខាងត្បូង លី ម្យុងបាក់ បានថ្លែងថាប្រទេសរបស់លោក នឹងបន្តស្ថិតនៅជាប់ជាមួយអាស៊ាន ហើយកិច្ចសហប្រតិបត្តិការដែលមាន ស្រាប់ក៏នឹងត្រូវបន្តពង្រឹងថែមទៀត ឱ្យបានគ្រប់ជ្រុងជ្រោយ និងជាដៃគូយុទ្ធ សាស្រ្ត ផងដែរ។

និយាយជារួមកិច្ចប្រជុំ នេះបានផ្ដោតជាសំខាន់ទៅលើការពិនិត្យឡើងវិញ និងទិស ដៅអនាគតនៃទំនាក់ទំនងអាស៊ាន-កូរ៉េដៃគូសន្ទនាលើកទី១៥ ៕

( Radio Australia)

Related Articles

Back to top button
Close
Close