អាម៉េ​រិក​ផ្តល់​ជំនួយ ១៧០​លាន​ដុល្លារ​ដល់​ប្រ​ទេស​ភូមា

មានការរំពឹងថាលោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីសហរដ្ឋអាម៉េរិកនឹងប្រកាសពី ការផ្តល់កញ្ចប់ប្រាក់ ជំនួយប្រមាណ ១៧០លានដុល្លារដល់ប្រទេសភូមា។

លោក អូបាម៉ា នឹងក្លាយជាប្រធានាធិបតីកំពុងកាន់តំណែងទីមួយហើយដែលបានធ្វើ ទស្សនកិច្ចមកបណ្តាប្រជាជាតិអាស៊ីអាគ្នេយ៍ក្នុងថ្ងៃនេះ។

កិច្ចសន្យាផ្តល់ជំនួយក្នុងរយៈពេលពីរឆ្នាំនេះមានគោលបំណងដើម្បីជួយកសាង ស្ថាប័នប្រជាធិបតេយ្យ និងលើកកម្ពស់ការអប់រំ។

ការប្រកាសផ្តល់កញ្ចប់ប្រាក់ជំនួយនេះក៏ចំពេលដែលមានការបើកប្រកាស ជាផ្លូវការពី បេសកកម្មរបស់ជំនួយសហរដ្ឋអាម៉េរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិហៅកាត់ថា USAID ផងដែរ ដែលស្ថាប័ននេះបានអវត្តមានអស់រយៈពេលជាច្រើនឆ្នាំនៅពេលដែលប្រ ទេសភូមាគ្រប់គ្រងដោយរបបយោធា៕(Radio Australia)

Related Articles

Back to top button
Close
Close