ការរំលោភបំពានលើពលការិនីកម្ពុជាកើនឡើងគួរឲ្យព្រួយបារម្ភ
មន្រ្ដីអង្គការក្រៅរដ្ឋាភិបាលមួយចំនួន និងមន្រ្តីរដ្ឋាភិបាលកម្ពុជាបានបង្ហាញរបាយការណ៍ផ្សេងៗគ្នា ទាក់ទងទៅនឹងការរំលោភបំពានលើពលការិនីកម្ពុជានៅ ប្រទេសម៉ាឡេស៊ី ស្របពេលដែលមិនទាន់មានដំណោះស្រាយសម្រាប់ជនរងគ្រោះរហូតដល់ស្លាប់ ក្នុងពេលកំពុងបម្រើការងារនៅទីនោះ។
លោកមឿង តុលា ប្រធានកម្មវិធីផែ្នកសិទ្ធិការងាររបស់មជ្ឈមណ្ឌលអប់រំច្បាប់សហគមន៍ បានឲ្យដឹងថា ចាប់ពីខែតុលាឆ្នាំ២០១១រហូតមកដល់ពេលនេះមជ្ឈមណ្ឌលទទួលបានពាក្យ បណ្តឹងចំនួន៧០ករណី អំពីការទទួលរងទារុណកម្មរបស់ស្ត្រីបម្រើការងារតាមផ្ទះនៅប្រទេស ម៉ាឡេស៊ី ។
ចំពោះបញ្ហានេះលោកស្រ្តី មួរ សុខហួរ ដែលតំណាងរាស្ត្រគណបក្សសមរង្ស៊ីបានចាត់ទុកថា អំពើហិង្សាលើពលករចំណាកស្រុក ដែលជាស្រ្តីនិងកុមារនៅតែជាបញ្ហាដ៏ធ្ងន់ធ្ងរមួយដែលត្រូវការ ពង្រឹងបន្ថែមលើការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធិភាព។ កន្លងមកលោកស្រីទទួលបានពាក្យបណ្តឹងចំនួន ១៥ករណីពីពលករបម្រើការងារនៅតាម ផ្ទះនៅឯប្រទេសម៉ាឡេស៊ី៕