បុរស​ម្នាក់​ស្ថិត​ក្នុង​ស្ថាន​ភាព​ស្រវឹង​បើក​រថយន្ត​រេចង្កួត​ទៅ​បុក​​ម៉ូតូ​បណ្តាល​ឲ្យ​បុរស​ម្នាក់​ និង​កូន​ខ្លួន​រង​របួស​ស្រាល​

ភ្នំពេញ៖ កាលពីវេលាម៉ោង ៧៖៣០នាទីយប់ថ្ងៃទី១៧ វិច្ឆិកា ២០១២ ស្ថិតនៅតាម បណ្តោយផ្លូវលេខ ៧៥ កែវ៨៦ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ បុរសម្នាក់ស្ថិតក្នុងភាពស្រវឹងស្រាបានបើករថយន្តរេចង្កូតទៅបុកម៉ូតូ និងរថយន្ត ចំនួន៥គ្រឿង បណ្តាលឲ្យបុរសម្នាក់ និងកូនតូច របស់ខ្លួនរងរបួសស្រាល ខណៈកំពុងជិះម៉ូតូ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុ បុរសម្នាក់ មិនស្គាល់ អត្តសញ្ញាណ បានជិះរថយន្ត មួយគ្រឿង ម៉ាកលុច្សស៊ីស RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2K-5152 ខណៈកំពុង បើកបរ នៅតាមបណ្តោយ ផ្លូវខាងលើ ក្នុងស្ថានភាពស្រវឹង បានទៅបុក ម៉ូតូវីវ៉ា មួយគ្រឿង ដែលកំពុងបើកដោយ បុរសម្នាក់ និងកូនតូចរបស់ខ្លួន ។

នៅក្នុងហេតុការណ៍គ្រោះថ្នាក់នេះ អ្នកបើករថយន្ត បង្កហេតុ មិនបានឈប់នោះទេ ហើយប្រឹងបើករត់ ក៏ទៅបុក រថយន្ត និងម៉ូតូចំនួន៤គ្រឿងបន្ថែមទៀត ខណៈកំពុងបើកបរ បញ្ច្រសទិសគ្នា។ សមត្ថកិច្ច នៅកន្លែងកើតហេតុ មិនទាន់បានបញ្ជាក់ ពីអត្តសញ្ញាណ ម្ចាស់រថយន្ត បង្កនៅបានឡើយទេ ហើយរថយន្តបង្កហេតុ ត្រូវនាំយកទៅដោះស្រាយគ្នានៅការិយាល័យចរាចរណ៍ ផ្លូវគោករាជ ធានីភ្នំពេញ៕

ដោយ៖ ហេង នាង

ជនរងគ្រោះនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ (រូប dap)

Related Articles

Back to top button
Close
Close