ក្រសួងការបរទេសកម្ពុជាក្តៅស្លឹកត្រចៀកនឹងកាសែតក្នុងស្រុក
ឃែមបូឌា ញូស៌
ភ្នំពេញ៖ ក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានសម្តែងការមិនសប្យាយ ចិត្តនឹងកាសែតក្នុងស្រុកមួយ ដែលបានដកស្រង់សម្តីស្រ្តីបរទេសដោយបាននិយាយពីបញ្ហា អវិជ្ជមាននៅកម្ពុជា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់អ្នកនាំពាក្យនៃក្រសួងរនេះដែលបានចេញផ្សាយនៅរសៀលថ្ងៃអាទិត្យទី ១៨ វិច្ឆិកា បានសរសេរថា “កម្ពុជាមានការភ្ញាក់ផ្អើលចំពោះខ្លឹមសារអត្ថបទដែល បានចុះ ផ្សាយ តាមកាសែត The Cambodia Daily ដែលបានដកស្រង់សម្តីរបស់លោកស្រី Samantha Power។ អ្វីដែលបានលើកឡើងតាមកាសែតនេះនឹងធ្វើឲ្យកាសែត The Cambodia Daily និងលោកស្រី Samantha Power ក្លាយជាអ្នកនាំពាក្យរបស់គណបក្សប្រឹឆាំង ដែលស្រេកឃ្លានចង់ឈ្នះការបោះ ឆ្នោតនាពេលខាងមុខនៅកម្ពុជា….”។
គួរបញ្ជាក់ថា លោកស្រី Samantha Power គឺជានាយិកាជាន់ខ្ពស់ទទួលបន្ទុកកិច្ចការចម្រុះនិង សិទ្ធិមនុស្សសម្រាប់ក្រុមប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក (Senior Director for Multilateral Affairs and Human Rights on the U.S.’ National Security Council)។
កាលពីថ្ងៃទី ១៧ វិច្ឆិកា កាសែត The Cambodia Daily បានដកស្រង់សំដីរបស់លោកស្រី Samantha ដោយលោកស្រីបានរិះគន់ពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាក្រោមការការដឹកនាំរបស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ហើយបានអំពាវនាវឲ្យលោក អូបាម៉ា ទទូចលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធានាឲ្យមានការគោរពសិទ្ធិមនុស្ស និងមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅ ពេលខាងមុខនេះ។