រថយន្តធុនធ្ងន់នៅតែបន្តធ្វើចរាចរចូលរាជធានីបើទោះបីជាមានការហាមឃាត់ពីសាលារាជធានីក៏ដោយ
ភ្នំពេញ ៖ រថយន្តធុនធ្ងន់ដឹកទំនិញគ្រប់ប្រភេទនៅតែបន្តធ្វើចរាចរចូលរាជធានី ភ្នំពេញទាំងថ្ងៃទាំងយប់ហាក់ដូចជាមិនខ្លាចនឹងសេចក្តីជូនដំណឹងរបស់ សាលារាជធានីបន្តិចណាឡើយ ទោះបីសេចក្តីជូនដំណឹងនោះត្រូវបានសាលារាជធានីធ្វើការផ្សព្វផ្សាយ ជាច្រើនលើកជាច្រើនសារយ៉ាងណាក្តី។
ដើម្បីអនុវត្តនូវ សេចក្តីជូនដំណឹងនេះអោយមានប្រសិទ្ធភាពខ្ពស់ គណៈបញ្ជាការឯកភាពខណ្ឌទួលគោកដឹកនាំដោយសាំង សុភៈវិចិត្រជាអភិបាលរងខណ្ឌចុះចាប់រថយន្តដែលល្មើសនឹងសេចក្តី ជូនដំណឹងនេះតែម្តង។
ក្នុង ការអនុវត្តលើកិច្ចការងារនេះអាជ្ញាធរខណ្ឌទួលគោកចាប់បានរថយន្តធុន ធ្ងន់ដែលធ្វើចរាចរចូលរាជធានីបានចំនួន៤៥គ្រឿង ដើម្បីយកមកអប់រំនិងធ្វើកិច្ចសន្យា។ក្នុងនោះនៅក្នុងរាត្រីថ្ងៃទី១៥ វិច្ឆិកា ឃាត់បានរថយន្តធុនធ្ងន់ដឹកទំនិញគ្រប់ប្រភេទបានចំនួន២៧គ្រឿង ហើយនៅព្រឹកថ្ងៃដដែលឃាត់បាន៧គ្រឿងនិងនៅរាត្រីថ្ងែ១៤ វិច្ឆិកា ២០១២ ឃាត់បានរថយន្តដែលល្មើសនឹង
លោក សាំង សុភៈវិចិត្រ អភិបាលរងខណ្ឌទួលគោកដែលដឹកនាំកងកម្លាំងចុះអនុវត្តកិច្ចការងារនេះ បានអោយដឹងនៅពេលចុះចាប់រថយន្តនៅតាមបណ្តោយផ្លូវ២៧១សង្កាត់បឹង សាឡាងខណ្ឌទួលគោកកាលពីរាត្រីថ្ងៃទី១៥ វិច្ឆិកាថា ការអនុវត្តនូវកិច្ចការងារនេះគណៈបញ្ជាការឯកភាពខណ្ឌធ្វើឡើងទៅតាម សេចក្តីជូនដំណឹង របស់សាលារាជធានីភ្នំពេញ ដែលនៅក្នុងសេចក្តីជូនដំណឹងនោះគឺសាលារាជធានីមិនអនុញ្ញាតអោយ រថយន្តដឹកទំនិញដឹកប្រេងឥន្ធនៈនិងឧស្ម័នចំហេះគ្រប់ប្រភេទតាម រថយន្តធុនធ្ងន់ចូលរាជធានីឡើយក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូល អាស៊ានលើកទី២១នេះ។ ដោយសាលារាជធានីធ្វើការហាមប្រាមចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២៣ វិច្ឆិកា ២០១២៕