អាម៉េរិកគ្រោងដាក់សម្ពាធលើថ្នាក់ដឹកនាំភូមាឲ្យដោះលែងអ្នកទោសនយោបាយ
ប្រធានាធិបតីអាម៉េរិកគ្រោងដាក់សម្ពាធលើ ថ្នាក់ដឹកនាំភូមាឲ្យដោះលែង បណ្ដា អ្នកទោសនយោបាយ នៅពេលដែលលោកធ្វើដំណើរទស្សនកិច្ចជា ប្រវត្តិសាស្រ្តមួយទៅកាន់ ប្រទេសនេះ នាចុងសប្ដាហ៍នេះ។
អ្នកនាំពាក្យ ម្នាក់បាននិយាយថា លោក Barack Obama អាចនឹងស្នើសុំឲ្យមាន ការធ្វើកំណែទម្រង់ថែមទៀត ដោយរួមទាំងការដោះលែងអ្នកទោសនយោ បាយដោយគ្មានលក្ខខណ្ឌ និងការប្រព្រឹត្តិឲ្យបានសមរម្យត្រឹមត្រូវចំពោះ ក្រុមកុលសម្ពន្ធ កាន់សាសនាអ៊ិស្លាម Rohingya ។
មុននឹងដំណើរទស្សនកិច្ចនេះ ប្រទេសភូមាបានលើកលែងទោសដល់អ្នកទោស ជាង ៤៥០នាក់រួចទៅហើយ ក៏ប៉ុន្តែបណ្ដាសកម្មជននិយាយថា ភាគច្រើននៃអ្នក ទោសដែលគេដោះលែងទាំងនោះ គឺជាឧក្រិដ្ឋជនសាមញ្ញទេ មិនមែនជាអ្នក ទោស នយោបាយឡើយ។
មុននឹងធ្វើដំណើរ ទៅចូលរួមកិច្ចប្រជុំកំពូលនៅប្រទេសកម្ពុជា លោក Barack Obama នឹងជួបជាមួយប្រធានាធិបតីធៀន សេន និងលោកស្រី អាំងសាន ស៊ូជីមេដឹក នាំបក្សប្រឆាំងភូមា៕ (Radio Australia)