ជាង ៥ លានដុល្លារ សម្រាប់កម្មវិធីប្រឆាំងការជួញដូរមនុស្ស
បើតាមការឲ្យដឹងពីមន្ត្រីអង្គការសង្គមស៊ីវិលមួយបានឲ្យដឹងមុននេះថា សហរដ្ឋអាមេរិកបានផ្ដល់ជំនួយប្រមាណ ៥,៤ លានដុល្លារអាមេរិក សម្រាប់កម្មវិធីប្រឆាំងការជួញដូរមនុស្សជំហានទី២ ដែលត្រូវបើកជាផ្លូវការនៅថ្ងៃទី ១៩ មករា នេះ។
កម្មវិធីនេះមានរយៈពេល ៤ ឆ្នាំ ដោយបង្កើតឡើងក្នុងគោលបំណងដើម្បីគាំទ្រដល់មន្ត្រីរដ្ឋាភិបាលកម្ពុជា និងសង្គមស៊ីវិលក្នុងការសម្របសម្រួល និងប្រឆាំងការជួញដូរមនុស្សគ្រប់ទម្រង់នៅកម្ពុជា៕