តុលាការ​ហ្វ៊ីលីពីន​ហាម​មិន​ឲ្យ​មាន​ការ​ផ្សាយ​ព័ត៌មាន​ផ្ទាល់​អំពី​សវនាការ​ករណី​សម្លាប់​រង្គាល​

តុលាការកំពូលនៃប្រទេសហ្វ៊ីលីពីនបានហាម ប្រាមមិនឲ្យមានការផ្សាយព័ត៌មាន ផ្ទាល់អំពីដំណើរការសវនាការកាត់ក្ដីការសម្លាប់រង្គាលនៅ តំបន់ Maguindanao ។

តុលាការឲ្យដឹងថា សវនាសាធារណៈមួយនេះអាចជះឥទ្ធិពលមិនយុត្ដិធម៌ទៅ លើករណីរបស់ជនជាប់ចោទ។ តុលាការបានផ្លាស់ប្ដូរការសម្រេចនេះ ដោយកាល ពីឆ្នាំទៅបានអនុញ្ញាតឲ្យមានការផ្សាយព័ត៌មានផ្ទាល់អំពី សវនាការកាត់ក្ដី នេះ។

លោក Sonny Fernandez ពីសហជីពជាតិនៃអ្នកកាសែតនិយាយថា ការសម្រេច ចិត្ដរបស់តុលាការចុងក្រោយនេះ អាចមានន័យថា សវនាការនេះនឹងមិនមានតម្លា ភាព ដោយសារសវនាការនេះកន្លងទៅបានទាក់ទាញចំណាប់អារម្មណ៍បណ្ដា សាធារណជនយ៉ាងច្រើន។

លោកបានមានប្រសាសន៍ឲ្យដឹងថា នេះគឺប្រហែលជាការសម្លាប់រង្គាលមួយដ៏ សាហាវយង់ឃ្នងនៅក្នុងប្រទេសហ្វ៊ីលីពីននិងនៅក្នុងពិភពលោកដោយមាន មនុស្ស៥៨នាក់ស្លាប់ ក្នុងនោះ មានអ្នកកាសែតចំនួន៣២នាក់ផង។

លោកថា លោកនឹងពិចារណាដាក់ពាក្យបណ្ដឹងសុំឲ្យតុលាការគិតគូរឡើងវិញ ចំពោះរឿង នេះ៕ (Radio Australia)

Related Articles

Back to top button
Close
Close