អូស្ត្រាលី បញ្ជូនពលជនជាតិសិរីលង្កា៣០នាក់ទៅប្រទេសកំណើតវិញ
រដ្ឋាភិបាលសហព័ន្ធអូស្រ្តាលីនិយាយថា ខ្លួនបានបញ្ជូនជនជាតិសិរីលង្កា៣០ នាក់ ផ្សេងទៀតពីកោះ Christmas ទៅប្រទេសកំណើតវិញ។
បុរសទាំងអស់នោះបានចូលមកក្នុងដែនទឹកអូស្ត្រាលីតាមកាណូតអ្នកស្វែងរកសិទ្ធិ ជ្រកកោន ហើយត្រូវគេនាំចេញពីកាណូតនោះទាំងបង្ខំ ។
រដ្ឋាភិបាលនិយាយថា បុរសទាំងនោះមិនបានបង្កបញ្ហាអ្វី ដែលពាក់ព័ន្ធនឹងកាត ព្វកិច្ចអន្តរជាតិរបស់អូស្រ្តាលី ។
មានជនជាតិសិរីលង្កាប្រមាណ៣០០នាក់ហើយ ដែលបានវិលត្រឡប់ទៅប្រទេសកំណើត វិញចាប់តាំងពីរដ្ឋាភិបាលអូស្រ្តាលី បានដាក់ចេញមកវិញនូវការពិនិត្យពិច័យសំណុំ រឿងអ្នកស្វែងរកសិទ្ធិ ជ្រកកោននៅក្រៅប្រទេស អូស្រ្តាលីកាលពីខែសីហា ៕ (Radio Australia)