អូស្រ្តាលី និងហ្វ៊ីលីពីនគ្រោងធ្វើសមយុទ្ធរូមគ្នា
ប្រទេសអូស្រ្តាលី និងប្រទេសហ្វីលីពីន បានពិភាក្សាអំពីពីលទ្ធភាពក្នុងការចូល រួមរបស់កងកម្លាំងយោធា អូស្រ្តាលីនៅក្នុងសមយុទ្ធយោធាប្រចាំឆ្នាំដែល ចូលរួមដោយប្រទេស ហី្វលីពីន និងសហរដ្ឋអាម៉េរិក។
លទ្ធភាពចូលរួមរបស់កងកំលាំងយោធាអូស្រ្តាលីនៅក្នុង សមយុទ្ធយោធា រវាងប្រទេស ហ្វ៊ីលីពីននិងសហរដ្ឋអាម៉េរិកនេះ ត្រូវបានគេពិភាក្សានៅក្នុងកិច្ច ប្រជុំស្តីអំពីសហប្រតិបត្តិការ យោធារួមគ្នា នៅក្នុងទីក្រុងម៉ានិល។
លោក Paul Galvez អ្នកនាំពាក្យរបស់ក្រសួងការពារជាតិហ្វ៊ីលីពីននិយាយថា ប្រសិនបើការពិភាក្សានេះអាចសម្រេចទៅបាន កិច្ចព្រមព្រៀងថ្មីមួយនឹងត្រូវ បង្កើ តឡើង ដើម្បីដំណើរការសមយុទ្ធយោធាត្រីភាគី។
លទ្ធភាពចូលរួមរបស់ កងកម្លាំងយោធាហ្វ៊ីលីពីននៅក្នុងសមយុទ្ធ Kakadu និងPitch Black របស់អូស្រ្តាលី ក៏ត្រូវបានគេលើកយកមកពិភាក្សានៅក្នុងកិច្ច ប្រជុំ នៅក្នុងទីក្រុង ម៉ានិលនេះផងដែរ។
ប្រទេសអូស្រ្តាលីក៏បានសន្យាដែរថានឹងជួយពង្រឹងសមត្ថភាពកងកម្លាំងយោធា របស់ហ្វ៊ីលីពីននិងអំពាវនាវ ឡើងវិញឲ្យមានដំណោះស្រាយដោយសន្តិវិធីនូវ ជម្លោះដែនដីក្នុងសមុទ្រ ចិនខាងត្បូង៕ (Radio Australia)