អង្គការ OCDE ៖ ចិន​នឹង​ក្លាយជា​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​នៅ​ឆ្នាំ​២០១៦

អង្គការសហប្រតិបត្តិការនិងអភិវឌ្ឍសេដ្ឋកិច្ចដែលហៅកាត់ជាភាសាបារាំងថា OCDE បានចេញផ្សាយរបាយការណ៍មួយ កាលពីថ្ងៃសុក្រម្សិលមិញ បង្ហាញថា ចិននឹងដណ្តើមកន្លែងជាមហាអំណាចសេដ្ឋកិច្ចពិភពលោកពីអាមេរិក នៅឆ្នាំ ២០១៦។ហើយបន្ទាប់មកទៀតសូម្បីតែតំណែងជាមហាអំណាចសេដ្ឋកិច្ចទី២ក៏នឹង ត្រូវឥណ្ឌាដណ្តើមយកពីអាមេរិកដែរ។

អង្គការ OCDE ដែលមានទីស្នាក់ការនៅទីក្រុងប៉ារីស គឺជាអង្គការសេដ្ឋកិច្ច អន្តរជាតិដែលមានសមាជិក៣៤ប្រទេស ភាគច្រើនជាប្រទេសមានសេដ្ឋកិច្ចជឿន លឿនប្រកាន់លទ្ធិប្រជាធិបតេយ្យ និងអនុវត្តនយោបាយសេដ្ឋកិច្ចទីផ្សារ សេរី។

របាយការណ៍ដែលOCDE ចេញផ្សាយកាលពីថ្ងៃសុក្រម្សិលមិញនេះ គឺស្តីពីកំណើន សេដ្ឋកិច្ចពិភពលោក ចាប់ពីពេលបច្ចុប្បន្ន រហូតដល់ឆ្នាំ២០៦០។ OCDE បាន ព្យាករថា នៅក្នុងចន្លោះពេលនេះ កំណើនសេដ្ឋកិច្ចពិភពលោកនឹងមាន អត្រា៣%ក្នុងមួយឆ្នាំគិតជាមធ្យម ក៏ប៉ុន្តែ អត្រាកំណើននេះនឹងមានកម្រិតខុសគ្នា ខ្លាំងរវាងប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន និងប្រទេសដែលទើប នឹងមាន សេដ្ឋកិច្ចរីកលូតលាស់ថ្មី។

របាយការណ៍របស់OCDEបានសន្និដ្ឋានជារួមថាពិភពលោកនឹងអាចចេញផុតពីវិបត្តិ សេដ្ឋកិច្ចបច្ចុប្បន្នក៏ប៉ុន្តែលំនឹងនៃមហាអំណាចសេដ្ឋកិច្ចពិភពលោកនឹង ត្រូវប្រែប្រួលយ៉ាងខ្លាំងបំផុតនៅក្នុងរយៈពេល ៥០ ឆ្នាំ ខាងមុខទៀតនេះ ។ តំណែងជាមហាអំណាចសេដ្ឋកិច្ចពិភពលោករបស់អាមេរិក នឹងត្រូវចិនដណ្តើម យកបាននៅឆ្នាំ ២០១៦ ពោលគឺក្នុងរយៈពេលតែ ៤ឆ្នាំ ទៀតប៉ុណ្ណោះ។ ឥណ្ឌាវិញនឹងឡើងហួសជប៉ុន ក្លាយជាមហាអំណាចសេដ្ឋកិច្ចទី៣ នៅក្នុងរយៈ ពេល១ឆ្នាំឬ២ឆ្នាំខាងមុខហើយតំណែងជាមហាអំណាចសេដ្ឋកិច្ចទី២របស់អាមេរិក ក៏នឹងត្រូវឥណ្ឌាយកបានដែរ នៅឆ្នាំ២០៦០។

និយាយជារួមនៅក្នុងរយៈពេល៥០ឆ្នាំទៀតមហាអំណាចសេដ្ឋកិច្ចពិភពលោក ទាំងពីរនឹងមកពីតំបន់អាស៊ី គឺចិន និងឥណ្ឌា។ មហាអំណាចសេដ្ឋកិច្ចចាស់ៗ ដូចជា ជប៉ុននិងប្រទេសនៅអឺរ៉ុប ជាដើម ក៏នឹងត្រូវផ្ទេរតំណែងទៅឲ្យប្រទេសដែលទើប នឹងមានសេដ្ឋកិច្ច រីកលូតលាស់ថ្មីៗដែរ ដូចជា ឥណ្ឌូណេស៊ី និងប្រេស៊ីល ជាដើម ដែលមានប្រជាជនច្រើន ហើយក្មេងៗ។

ក៏ប៉ុន្តែ របាយការណ៍របស់ OCDE ក៏បានបញ្ជាក់ផងដែរថា សេដ្ឋកិច្ចរបស់ប្រទេស មហាសេដ្ឋកិច្ចថ្មីថ្មោងទាំងនេះនឹងកើនឡើងហួស ប្រទេសអ្នកមានបច្ចុប្បន្ន នេះក៏ពិតមែនបើគិតជាផលិតផលក្នុងស្រុកសរុបក៏ប៉ុន្តែបើនិយាយពីប្រាក់ចំណូលមធ្យម របស់ប្រជាជនម្នាក់ៗវិញគឺនៅតែមានកម្រិតទាបជាងដដែលនៅឆ្នាំ២០៦០ គ្រាន់ តែមិនសូវមានគម្លាតខ្លាំងដូចជាពេលបច្ចុប្បន្ន។កម្រិតជីវភាពប្រជាជនដែលកើ នឡើងខ្លាំងគួរឲ្យកត់សម្គាល់ជាងគេ គឺនៅចិន និងឥណ្ឌា ដែលប្រាក់ចំណូល មធ្យមប្រចាំឆ្នាំរបស់ប្រជាជន នៅឆ្នាំ២០៦០ នឹងកើនឡើង ១១ដង ធៀបនឹងឆ្នាំ ២០១១៕ ដោយ សេង ឌីណា (RFI)

Related Articles

Back to top button
Close
Close