សមត្ថ​កិច្ច​ចាប់​ចោរ​លួច​យ៉ាង​សកម្មបាន​២​នាក់​​

ភ្នំពេញ ៖ កាលពីយប់វេលាម៉ោង២៤និង១៥នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី៦ ធ្នូ ២០១២ យុវជន២នាក់ត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទំនប់ទឹកសហការណ៍ជាមួយ នគរបាលខណ្ឌចំការមន ចាប់ខ្លួនបាន នៅក្នុងភូមិសាស្ត្រសង្កាត់ទំនប់ទឹក ខណៈដែលពួកគេទាំង២នាក់ ណាត់គ្នាត្រៀមឡើងលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋតាមបង្អួច។

យុវជនខាងលើនេះម្នាក់ឈ្មោះ នី ទីន អាយុ១៥ឆ្នាំ ទី២ឈ្មោះ ញ៉ែម ម៉ូវ អាយុ១៧ឆ្នាំ ទាំង២នាក់មានទីលំនៅក្នុងភូមិសាស្ត្រសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ មុនពេលសមត្ថកិច្ចឃាត់ខ្លួនពួកគេទាំង២នាក់នេះ បាននាំគ្នាយកស្បោងរើសអេតចាយស្ពាយធ្វើប្ញកដូចជាអ្នកដើររើសអេតចាយ ប៉ុន្តែការពិតគឺគេបានធ្វើសកម្មភាពដើរក្រវែលមើលតាមផ្ទះ ប្រជាពលរដ្ឋ ដែលមានការធ្វេសប្រហែសសម្រាន្តមិនបិទបង្អួច គឺពួកគេនាំគ្នាធ្វើសកម្មភាពឡើងលួចឆ្កឹះយកទ្រព្យសម្បត្តិដូចជា កាបូបលុយ ទូរស័ព្ទជាដើម។

ដោយឡែកនៅយប់ថ្ងៃទី២ ខែធ្នូ នេះ ពួកគេបាននាំគ្នាធ្វើសកម្មភាពឡើងលួចយកបានកាបូបលុយរបស់ប្រជាពលរដ្ឋ ម្នាក់ទៀត ដែលមានលុយខ្មែរមួយចំនួន។ ដោយសារសកម្មភាពលួចតាមបង្អួចមានសភាពកើតឡើងផ្ទួនៗ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ទំនប់ទឹក ដឹកនាំដោយលោក ម៉ី ប៊ុនរិន្ទ ប្រធាននគរបាលប៉ុស្តិ៍បានដាក់កម្លាំងពួនស្ទាក់ចាំចាប់ជនទាំង២នាក់ កសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដើម្បីបញ្ចូន ខ្លួនទៅតុលាការផ្តន្ទាទោសតាមច្បាប់៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close