កម្ពុជាត្រៀមដាក់ពង្រាយ​​កងសន្តិសុខដើម្បីការពារ​​កិច្ចប្រជុំកំពូលអាស៊ាន

ដោយ៖ ហេង នាង

Cambodia News

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១២  វិច្ឆិកា ២០១២ ស្ថិតនៅក្នុងបរិវេណស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការត្រួតពិនិត្យកម្លាំងនគរបាលរាជធានីភ្នំពេញ និងកម្លាំងនគរបាលគ្រប់បណ្តាខណ្ឌទាំងអស់ ក្នុងរាជធានីភ្នំពេញ ដើម្បីត្រៀមធ្វើការការពារកិច្ចប្រជុំកំពូលអាស៊ាន នាពេលខាងមុខនេះ។

លោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា «នៅក្នុងកិច្ចការពារកិច្ចប្រជុំកំពូលអាស៊ាន សមត្ថកិច្ចត្រូវបានដាក់ពង្រាយកងកម្លាំងយ៉ាងច្រើនសន្ធឹកសន្ធាប់ និងគ្រប់ច្រកល្ហកទាំងអស់ ដើម្បីការពារសុវត្ថិភាពជូនភ្ញៀវអន្តរជាតិ ដែលចូលមកប្រជុំក្នុងរាជធានីភ្នំពេញ»។

ប្រតិបត្តិការនេះ បានធ្វើឡើងដោយមានការសហការគ្នាជាមួយនឹងនគរបាលក្រសួងមហាផ្ទៃ ស្នងការស្រាវជ្រាវ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងកម្លាំងបញ្ជារការដ្ឋានកងអង្គរក្ស ព្រមទាំងកម្លាំងយោធាផងដែរ ដើម្បីចូលរួមទប់ស្កាត់នូវបញ្ហាទាំងឡាយដែលកើតមានឡើងជាយថាហេតុ៕

Related Articles

Back to top button
Close
Close