បន្ទាប់ពីប្រទេសឡាវប្រមុខរដ្ឋាភិបាលរុស្ស៊ីផ្តើមទស្សនកិច្ចនៅវៀតណាម
ក្នុងក្របខ័ណ្ឌទស្សនៈកិច្ចដែលនឹងពន្យារទៅ២ថ្ងៃព្រឹកមិញ នៅក្រុង ហា ណូយ លោក នាយករដ្ឋមន្ត្រីរុស្ស៊ី មេដវេដេវ បានធ្វើកិច្ចចរចាជាមួយសមភាគី វៀតណាមគឺលោក Nguyen Tan Dung។ ប្រធានបទសំខាន់ៗ គឺសហប្រតិបត្តិការ វិស័យថាមពល ពាណិជ្ជកម្ម សេដ្ឋកិច្ចនិងយោធា។ ជាលទ្ធផលមានចុះបាន កិច្ចព្រមព្រៀងមួយចំនួន។
ថ្លែងទៅពួកអ្នកកាសែតក្រោយពីកិច្ចចរចាព្រឹកមិញនៅក្រុងហាណូយ ប្រមុខ រដ្ឋាភិបាល រុស្ស៊ីលោកមេដវេដេវបង្ហើបឲ្យដឹងថា វៀតណាមនិងរុស្ស៊ី បាន ឯកភាពគ្នាទៅលើការស៊ីជម្រៅសហប្រតិបត្តិការវិស័យថាមពល។ពោលគឺ ៖ មាន បញ្ជាក់អំពីការសាងសង់ដោយរុស្ស៊ី ជាស្ថានីយអគ្គិសនីទី១នៅវៀតណាម ដែលដើ រដោយថាមពលនុយក្លេអ៊ែរ។ សម្រាប់ស្ថាបនកម្មនេះនឹងមានប្រើឥណ ទានផ្តល់ដោយរុស្ស៊ី។
ទន្ទឹមនឹងសហគ្រាសចម្រុះខាងជីកប្រេងបង្កើតតាំងពីជំនាន់សហភាពសូវៀតមក ក្រោមឈ្មោះថា VietSovPetro ដែលក្នុងឆ្នាំ២០១២នេះ ចេះជីកប្រេង នៅតាម បាតសមុទ្របណ្តោយឆ្នេរវៀតណាមបានបរិមាណឡើងដល់២០០លានតោនទៅ ហើយភាគីវៀតណាមក៏ស្វាគម ដល់ការចូលខ្លួនទៅលើទីផ្សារ វៀតណាមទាំង ក្រុមហ៊ុនថាមពលរុស្ស៊ី ផ្សេងទៀតបែបយ៉ាងGazprom Lukoilនិងក្រុមហ៊ុន ចម្រុះរុស្ស៊ី -អង់គ្លេស “TNK-BP” ។
ខាងផ្នែកពាណិជ្ជកម្មរុស្ស៊ីនិងវៀតណាមបានព្រមព្រៀងគ្នាថានឹងបង្កើ នការ ផ្តោះប្តូរទំនិញដែលក្នុងឆ្នាំ ២០១១កន្លងទៅ បានមានទឹកប្រាក់ ជាង៣.០០០ លាន ដុល្លារទៅហើយ ឲ្យស្ទុះដល់ ៧.០០០លានដុល្លារតែម្តងទៅទល់ឆ្នាំ ២០១៥។ការឯកភាពគ្នានេះត្រូវលោកមេដវេដេវ និងលោកនាយករដ្ឋមន្ត្រី វៀត ណាម Nguyen Tan Dung យោងដូចគ្នា ទៅលើលទ្ធផលដែលថា គ្រាន់តែក្នុង ៩ខែកន្លងទៅនៃឆ្នាំនេះទំហំផ្តោះប្តូរនេះ បានកើនឡើង ១៥០% បើប្រៀបទៅ នឹងអំឡុងពេលដូចគ្នានេះនៃឆ្នាំមុន។ គួរនិយាយថា វៀតណាម ជាដៃគូពាណិជ្ជ កម្មទី២របស់រុស្ស៊ី បើគិតក្នុងចំណោម១០ប្រទេស អាស៊ាន ហើយជាទី៧ បើគិត នៅទ្វីបអាស៊ីទាំងមូល។
ខាងផ្នែកសេដ្ឋកិច្ចគូភាគីបានមូលមតិគ្នាថា គឺក្នុងឆ្នាំក្រោយទៅហើយ ដែល នឹងប្រព្រឹត្តទៅ កិច្ចចរចា ស្តីអំពីការបង្កើតឡើង ជា”តំបន់ពាណិជ្ឃកម្មសេរី” ជាមួយ”សហភាពគយ” ដែល រួមក្តោបប្រទេសរុស្ស៊ី បេឡារុស និង កាហ្សាក់ ស្ថាន។
ចំណែកកិច្ចព្រមព្រៀង៣ច្បាប់ដែលមានចុះថ្ងៃនេះ គឺប៉ះលើវិស័យ ស្រាវជ្រាវនិងប្រើ លំហអវកាស ក្នុងគោលដៅស៊ីវិល, វិស័យវិនិយោគទៅក្នុងគម្រោងរួមណា ដែលជាអាទិភាពនិងវិស័យប្រើថាមពល ឲ្យបានប្រសិទ្ធិភាពកម្រិតខ្ពស់។ខាងផ្នែក វប្បធម៌ម៉ូស្គូនឹងសាងសង់នៅវៀតណាម ជា “សាកលវិទ្យាល័យបច្ចេកវិជ្ជា រុស្ស៊ី”។
ទោះបីខាងផ្នែកយោធាពុំទាន់មានប្រកាសលទ្ធផលអ្វីណាក្តីក៏គួររំលឹកថាវៀត ណាមជា ដៃគូយុទ្ធសាស្ត្ររបស់រុស្ស៊ីនៅតំបន់អាស៊ីអាគ្នេយ៍។ ស្ថាបនិករដ្ឋ វៀតណាមសង្គមនិយម លោក ហូ ជីមិញ ក្នុងទសវត្សរ៍ទី៦០នៃសង្គ្រាមប្រឆាំង អាមេរិកតែងបានថ្លែងអំណរគុណ មកកាន់ ថ្នាក់ដឹកនាំសូវៀត ដោយឃ្លាថា “ ប្រជាជនវៀតណាម តែងចងចាំជានិច្ច អំពីប្រភពនៃទឹក ដែលខ្លួនហូប” ជាឃ្លា កតញ្ញូ ចំពោះជំនួយយោធាសូវៀតដ៏ច្រើនសន្ធឹកសន្ធាប់៕ដោយ កែវ ឆាយា(RFI)