អូស្រ្ដាលីផ្ដល់ជំនួយ២លានដុល្លារបន្ថែមឲ្យទៅពលរដ្ឋភូមា
លោក Bob Carr រដ្ឋមន្រ្ដីការបរទេសអូស្រ្ដាលីបានធ្វើការប្រកាសឲ្យដឹងថា ការ ផ្ដល់ជំនួយក្នុងទឹកប្រាក់២លានដុល្លារថែមទៀតលើផ្នែកជំនួយគ្រាអាសន្នដល់ បណ្ដាជនរងគ្រោះដោយសារអំពើហិង្សានៅក្នុងរដ្ឋ Rakhine នៃប្រទេសភូមា នឹងធ្វើឲ្យការរួមចំណែករបស់អូស្រ្ដាលីឡើងដល់៣លានដុល្លារសម្រាប់ ចំណាយ លើស្បៀងអាហារ និងសម្ភារៈចាំបាច់សម្រាប់ជនរងគ្រោះ។
លោកព្រឹទ្ធសមាជិក Bob Carr មានប្រសាសន៍ថា របាយការណ៍របស់អង្គការសហ ប្រជាជាតិបង្ហាញឲ្យឃើញថា មានពលរដ្ឋជាង៣ម៉ឺន ៥ពាន់នាក់ត្រូវបង្ខំចិត្ដចាក ចេញពីផ្ទះសម្បែងរបស់ខ្លួនតាំងពី ពេលដែលអំពើហិង្សាបានចាប់ផ្ដើមឡើងវិញ នៅចុងខែតុលានេះ។
កន្លងមកនេះមានមនុស្សជាង៨០នាក់បានស្លាប់ និងផ្ទះសម្បែងប្រមាណជា ៥០០០ ខ្នង បានខូចខាត។
លោកព្រឹទ្ធសមាជិក Bob Carr មានប្រសាសន៍ថា ប្រាក់ជំនួយរបស់អូស្រ្ដាលីនេះ នឹងប្រើសម្រាប់ទិញតង់ជ្រកកោន, ស្បៀងអាហារ, ភួយ, សម្លៀកបំពាក់, មុងការ ពារមូសខាំ និងសម្ភារៈសម្រាប់ចម្អិនអាហារ ដើម្បីចែកជូនដល់បណ្ដាជនដែលត្រូវ ភៀសខ្លួនចេញ៕ (Radio Australia)