កុមារា​ម្នាក់​​ស្លាប់​ ដោយ​សារ​​ជំងឺ​​ផ្តាសាយ​បក្សី

កុមារា​អាយុ​ជាង ២ ឆ្នាំ ម្នាក់​មកពី​ខេត្ត​បន្ទាយមានជ័យ ​ស្រុក​ព្រះនេត្រព្រះ បាន​ធ្លាក់ខ្លួន​ឈឺ គ្រុ​នក្តៅ ក្អក ហូរ​សំ​បោរ និង​ក្អួត កាលពី​ថ្ងៃ​ទី​៣ ​មករា ​២០១២​។ ដែល​អាការៈ​ជំងឺ​នោះ ជា​ជំងឺ​ផ្តាសាយបក្សី និង​បាន​ចូល​សម្រាកព្យាបាល​​នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ ខេត្តសៀមរាប កាលពី​ថ្ងៃ​ទី​៩ មករា ២០១២​។

​កុមារារង​គ្រោះឈ្មោះ ហ៊ាន គីម​ហ៊ាង ពេល​នេះ​​បាន​​ស្លាប់កាលពី វេលា​ម៉ោង ២ យប់ ឈាន​ចូល​ថ្ងៃ​ទី​១៨ មករា ២០១២ ដោយសារ​រលាក​សួត​ទាំងសង្ខាង ហើយ​កត្តា​សំខាន់​ គឺបណ្តាល​​មកពី​ភាពកាចសាហាវ​នៃ​មេរោគ​ផ្តាសាយ​បក្សី​។

ចំ​ពោះ​ករណីឆ្លង​នេះ ​លោក ​វេជ្ជបណ្ឌិត សុខ ទូច ដែលជា​ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​របស់​ក្រសួង​សុខាភិបាល ​បាន​នឹង​កំ​ពុង​​បន្ត​តាមដាន​ករណី​ប៉ះពាល់​នេះហើយ នៅ​កន្លែង​ដែល​កុមារា​នោះ​រស់នៅ​។ តែ​ចំនួន​អ្នក​ដែល​បាន​ផ្តល់​វត្ថុ​វិភាគ​មក យើង​មិន​ទាន់​រកឃើញ​ថា នរណា​មួយ មាន​សញ្ញា​វិជ្ជា​មាន ដែល​ឆ្លង​មេរោគ​នោះទេ​៕

Related Articles

Back to top button
Close
Close